ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត
 
World Busiest Ports World Shipping Council

ប្រមាណជាង​៩០%​នៃពាណិជ្ជកម្មសាកល​ ចរាចរដោយ​ការដឹកជញ្ជូន​តាមនាវាចរណ៍ ឬក៏​ផ្លូវសមុទ្រ។ ដូច្នេះ នៅពេល​ដែល​ទំហំពាណិជ្ជកម្មសាកល​ចេះតែបន្តកើន​ឡើង នោះ​កំពង់ផែដ៏មមាញឹកបំផុតរបស់​ពិភពលោក​ ក៏បន្ត​ពង្រីកខ្លួនកាន់តែធំឡើងៗ និង​កាន់តែមាន​ប្រសិទ្ធភាពផងដែរ​ ដើម្បី​បំពេញ​តម្រូវការសាកល​ជាក់ស្ដែង។ តើអ្វីជាការពន្យល់​លម្អិត​លើការអភិវឌ្ឍនេះ?

យោងតាមការចេញផ្សាយរបស់​ វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ត្រឹម​រយៈពេល​បួនឆ្នាំចុងក្រោយ ទំហំ​ប្រចាំឆ្នាំគិតជាមធ្យមនៃ​កំពង់ផែ​ដ៏មមាញឹកបំផុតទាំង៥០ របស់ពិភពលោក​ បាន​និង​កំពុងបន្តកើន​ឡើង​ពី ​៥,៤៩លាន​ទៅ៥,៨៦លាន គិតជាឯកតារង្វាស់។

ពីអតីតកាល​ កំឡុង​រយៈពេល​ជាង​២០០ឆ្នាំចុងក្រោយ កំពង់​ផែធំៗបំផុត​របស់​ពិភពលោក ស្ថិត​នៅ​តំបន់​អឺរ៉ុបនិង​អាមេរិក​ខាងជើង ព្រោះ​សេដ្ឋកិច្ច​សាកលស្ទើរតែទាំងស្រុងបាន​​គ្រប់​ដណ្តប់​ដោយ​ប្រទេស​រីកចម្រើន​ទាំង​នោះ។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​សព្វថ្ងៃនេះ មាន​ត្រឹម​តែ​កំពង់ផែ៥ប៉ុណ្ណោះ​ក្នុង​ចំណោម​កំពង់ផែធំបំផុត​ទាំង​២០ របស់សាកល​លោកដែល​ស្ថិត​នៅ​ខាងក្រៅ​តំបន់​អាស៊ីបូព៌ាឬអាស៊ីភាគខាងកើត។ កំពង់ផែ​នៅរដ្ឋ Los Angeles ជាកំពង់ផែអាមេរិក​តែមួយគត់​ ក្នុង​ចំណោម​កំពង់ផែធំបំផុតទាំង​២០របស់ពិភពលោក ហើយ​មានត្រឹម​កំពង់ផែ​៣ប៉ុណ្ណោះ​របស់តំបន់អឺរ៉ុបស្ថិតក្នុងតារាងចំណាត់ថ្នាក់។​

គិតជាមធ្យម កំពង់ផែ​នៅ​តំបន់អាស៊ី​តំណាង​ឱ្យ​ប្រមាណជាង៧១%​​ធៀបជាមួយនឹង​កំពង់ផែធំបំផុត​ទាំង​៥០ដែល​ចរាចរ​ទំនិញទូទាំងសាកល​លោកទាំងមូល។ ក្នុងនោះ​ ចិន​តំណាង​ឱ្យ​ជាង៤០,៤%ទៅហើយ។ កំពង់ផែ​របស់​សិង្ហបុរី​ដែល​ធ្លាប់តែជាកំពង់ផែ​ដ៏មមាញឹក​បំផុត​របស់​ពិភពលោក​​បានត្រូវ​វ៉ាដាច់​ដោយ​កំពង់​ផែទីក្រុងShanghaiរបស់​ចិន​នៅឆ្នាំ​២០១០។​ កំពង់ផែ​យក្សរបស់​ចិន​មួយនេះមានទំនិញចរាចរ​ច្រើន​ជាងកំពង់ផែ​អាមេរិក​ធំបំផុតទាំង៥បូកបញ្ចូលគ្នាទៅទៀត។

ផ្អែក​តាម​តួលេខ​ផ្លូវការ​ចុងក្រោយ កំពង់ផែ​នៅអឺរ៉ុបស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ​២តំណាងឱ្យ​ប្រមាណ​ជាង១៤,៨ភាគរយ។ កំពង់ផែ​នៅអាហ្វ្រិកនិង​មជ្ឈិមបូព៌ា​តំណាង​ឱ្យ​៥,៨% ក្នុងនោះ កំពង់ផែ​នៅទីក្រុងDubai ឈ្មោះ Jebel Ali គឺជា​កំពង់ផែ​តែមួយគត់នៅក្រៅតំបន់​អាស៊ី​ស្ថិត​ក្នុង​ចំណោម​កំពង់ផែ​ធំបំផុត​ទាំង​១០។ អាមេរិកស្ថិត​នៅចំណាត់ថ្នាក់​បន្ទាប់​តំណាងឱ្យ​ជាង ៣,៨% និង តំបន់ផ្សេងៗតំណាងប្រមាណ ៤,២%។

យោងតាម​អ្នក​ជំនាញពាណិជ្ជកម្មអន្តរជាតិ ល្គឹកណាគម្រោង​ផ្លូវសូត្រ One Belt One Road និង​ គម្រោង​វិនិយោគ​លើវិស័យកំពង់ផែ​សាកល របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ ចេះតែបន្តរីកចម្រើន​ទៅមុខ នោះការគ្របដណ្ដប់​លើវិស័យដឹកជញ្ជូនតាមសមុទ្ររបស់​ប្រទេស​យក្ស​អាស៊ីមួយនេះ នឹង​ចេះតែបន្តកើន​ឡើង​ឥតឈប់ឈរ នាពេល​អនាគត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ