អានតួអត្ថបទ

ចន្ទគ្រាស​យូរបំផុត​ក្នុង​សតវត្សរ៍ទី២១​នឹង​កើតឡើង​នៅ​យប់ថ្ងៃទី​២៧កក្កដា

ចន្ទគ្រាស​ដែល​មាន​រយៈពេល​យូរ​បំផុត​ក្នុង​សតវត្សរ៍​ទីមួយ នឹង​កើតឡើង នៅយប់ថ្ងៃទី២៧ ឈាន​ចូលថ្ងៃទី២៨កក្កដា​នេះ ដោយ​គេ​អាច​មើល​ឃើញ​នៅ​ក្នុង​បណ្តា​ប្រទេស​ចាប់ពី​អឺរ៉ុប ដល់​អាស៊ី ក្នុងនោះ ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ។

នៅពេល​ដែល​ស្រមោល​ផែនដី​គ្របពេញពីលើ​ ព្រះចន្ទ​នឹង​មាន​ពណ៌ក្រហម ដែល​គេច្រើន​ហៅថា "Blood Moon"
នៅពេល​ដែល​ស្រមោល​ផែនដី​គ្របពេញពីលើ​ ព្រះចន្ទ​នឹង​មាន​ពណ៌ក្រហម ដែល​គេច្រើន​ហៅថា "Blood Moon" REUTERS/Rebecca Naden
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​កម្ពុជា ចន្ទគ្រាស​នឹង​ចាប់ផ្តើម​ នៅម៉ោង ១២ និង១៥នាទី រំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​សៅរ៍​ទី២៨ ហើយ​ចន្ទគ្រាសពេញ (ស្រមោលផែនដី​គ្របពេញលើ​ព្រះចន្ទ) នឹង​កើតឡើង នៅ​ចន្លោះ​ពី​ម៉ោង ២និង៣០នាទី រហូតដល់​ម៉ោង ៤និង១៣នាទីព្រឹក។ នៅពេលនោះ ព្រះចន្ទ​នឹង​ប្រែពណ៌​ទៅជា​ក្រហម ដែល​ជាទូទៅ​ត្រូវ​បានគេ​ហៅថា “Blood Moon” (ព្រះចន្ទលោហិត)។ គិតជាសរុប ចន្ទគ្រាសពេញនឹង​មាន​រយៈពេល​រហូតដល់​ទៅ ១ម៉ោង និង៤៣នាទី។

នៅបារាំង ក៏ដូចជា​បណ្តា​ប្រទេសខ្លះ​នៅ​អឺរ៉ុប​ខាងលិច ចន្ទគ្រាស​នឹង​ចាប់ផ្តើម​ឡើង​តាំង​ពី​ពេល​ព្រះចន្ទ​មិនទាន់​រះ​ម៉្លេះ។ នៅពេល​ដែល​ព្រះចន្ទចាប់រះឡើង នៅម៉ោង ៩ និង៣០នាទី​យប់ (ម៉ោង​នៅ​ប៉ារីស) សម្រោលផែនដី​បាន​គ្របពេញលើ​ព្រះចន្ទ​រួចទៅហើយៗ រហូតដល់​ម៉ោង ១១ និង១៣នាទី​យប់ ទើប​ព្រះចន្ទ​ចេញ​ពី​ស្រមោលផែនដី​មកវិញ។

នៅយប់ថ្ងៃទី២៧កក្កដា​នេះ ក៏​មាន​ហេតុការណ៍​ដ៏​សំខាន់​កម្រឃើញ​មាន​មួយ​ទៀត​ដែរ គឺ​ភពព្រះអង្គារ​នឹង​ខិត​មក​ជិត​ផែនដី​បំផុត​មិនធ្លាប់​មាន ចាប់តាំង​ពី​ឆ្នាំ២០០៣មក។ នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​អាច​មើលឃើញ​ភពព្រះអង្គារ​នេះ​តាំង​ពី​ក្បាលព្រលប់ គឺ​ផ្កាយពណ៌ក្រហម​មួយដួង ដែល​ស្ថិត​នៅក្បែរ​ព្រះចន្ទ (​ខាងក្រោមឆៀងខាងស្តាំ​ព្រះចន្ទ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ