អានតួអត្ថបទ

ចិន​​ពិភាក្សា​​ជាមួយ​​សមាជិក​​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.​ពី​ប្រតិកម្ម​​ដែល​ត្រូវ​ឆ្លើយតប​ទៅ​​កូរ៉េខាងជើង​

រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ប្រាប់​នៅថ្ងៃពុធ​នេះថា ចិន​កំពុង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្សេងទៀត ពីប្រតិកម្ម​ដែលត្រូ​វ​ឆ្លើយតប​ទៅនឹង​កូរ៉េខាងជើង ក្រោយ​មានការបាញ់​មីស៊ីល​រំលង​ទឹកដី​ជប៉ុន នៅថ្ងៃអង្គារ​ម្សិលមិញ នេះ។ ម្សិលមិញ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​កោះប្រជុំ បន្ទាន់ និង​ថ្កោលទោស​​ជា​ឯកច្ឆន្ទ​​ចំពោះ​ការបាញ់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការ​បរទេស​ចិន លោក​ វ៉ាង យី
រដ្ឋមន្ត្រីការ​បរទេស​ចិន លោក​ វ៉ាង យី Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោក​វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​លើកឡើង​ថា​ ចិន​ពិភាក្សា​ជាមួយ​សមាជិក​ផ្សេងៗ​ទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ ទាក់ទង​នឹង​ស្ថានការណ៍​ចុងក្រោយ​នេះ​ ក្រោយ​ពេល​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលិស្ទិក​ចំងាយ​មធ្យម រំលង​ទឹកដី​ជប៉ុន។ ​យោងតាម​លោក​វ៉ាង យី ចិន​និង​សមាជិក​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​មាន​ប្រតិកម្ម​ដែល​ត្រូវឆ្លើយតប​នឹង​ការបាញ់​មីស៊ី​លនេះ។ ការបាញ់មីស៊ីល​ក្រុងព្យុងយ៉ាង​ម្សិលមិញ រំលង​ទឹកដី​ជប៉ុន គិតពី​ឆ្នាំ​២០០៩មក គឺ​ទៅជាលើកទី១ហើយ តែ​ជា​ទង្វើ​ហួសហេតុ​​​ធ្វើអោយ​ចិនមិនជំទាស់ស្រុះស្រួល​​​ថ្កោលទោសជាមួយ​សមាជិក​ផ្សេងទៀត នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ ​

រដ្ឋមន្ត្រី​ការបរទេស​ចិន​​មិនបាន​បញ្ជាក់​ថា តើ​ចិន​និង​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​១៤ប្រទេស​ផ្សេងទៀត​ បាន​ពិភាក្សាពី​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​កូរ៉េខាងជើងរឺយ៉ាងណា​ទេ។​ យោងតាម​ព័ត៌មាន​ពី​ប្រភពការទូត ​អង្គការ​សហប្រជាជាតិ​​​នៅមាន​វិធានការ​ផ្សេងទៀត ដូចជា​ការ​បញ្ជូនពលករ​កូរ៉េខាងជើង​ដែល​ធ្វើការ​នៅបរទេស អោយ​ត្រលប់​ទៅស្រុកវិញ រឺ​ក៏​វិធានការ​ដាក់ទណ្ឌកម្ម​លើ​ផ្នែកប្រេង​ជាងដើម។ ​ទោះយ៉ាងនេះ​ក្តី ​​រដ្ឋមន្ត្រី​ការបទេស​សចិន​​ប្រាប់ថាសមាជិក​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​​​ព្រមព្រៀង ថា​ត្រូវ​ប្រឹងប្រែង​រក​ដំណោះស្រាយ​​បែប​ការទូត និង​សន្តិភាព ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ​

លោក​វ៉ាង យី នៅតែ​បង្ហាញជំហរ​ចិន អំពាវនាវ​អោយ​មាន​ការចរចា​៦ប្រទេស​ឡើងវិញ ជាការចរចា​រវាង​ប្រទេស​កូរ៉េទាំង២ ​អាមេរិក ចិន រុស្ស៊ី និង​ជប៉ុន។ ​ការចរចា​នេះ​​ជាប់គាំង តាំង​ពី​ឆ្នាំ​២០០៩មក។ ចិន​​នៅតែ​អំពាវនាវ​អោយ​​ចៀសវាង​វិធានការ​​ដែ​លបន្ថែម​​​ភាពតានតឹង​ក្នុង​តំបន់។ ​

ដោយឡែក ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ​ម្សិលមិញ ត្បិតថា គ្រប់សមាជិក​នាំគ្នា​ថ្កោលទោស​កូរ៉េខាងជើង តែ​ចិន​ រុស្ស៊ី និង​អាមេរិក​នៅតែ​មិនអាច​ចៀស​ពី​ការខ្វែង គំនិត​គ្នាលើ​បញ្ហា​មួយចំនួន។ ​​កាលពី​ដើមខែ​សីហា​ ចិន និង​រុស្ស៊ី​ សុទ្ធតែ​បាន បង្ហាញ​បំណងល្អ​ដោយព្រម​អនុម័ត​សំណើ​អាមេរិក​បន្ថែម​​ទណ្ឌកម្មលើ​ក្រុងព្យុងយ៉ាង ក្រោយ​មានការបាញ់​មីស៊ីល​អន្តរទ្វីប​ ខែកក្កដា​មុននេះ។ ប៉ុន្តែ កន្លងមក អាមេរិក​​បាន​ដាក់ ទណ្ឌកម្មទៅលើ​អ្នកវិនិយោគ​ចិន​និង​រុស្ស៊ី​ដែល​រងការ​ចោទប្រកាន់​ថា បាន​ធ្វើពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង។ ម្សិលមិញ​នេះ ចិន​និង​រុស្ស៊ីបាន​បរិហារ​​​ពី​ការសម្រេច​ដាក់​ទណ្ឌកម្ម​បែប​ឯកតោ​ភាគី​​របស់​អាមេរិក៕ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ