ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

នាយក​ហ្វេសប៊ុក ចូលបំភ្លឺ​នៅមុខ​សភា​អឺរ៉ុប រឿង​លេចធ្លាយ​ទិន្នន័យ​អ្នកប្រើប្រាស់

media  
នាយកហ្វេសប៊ុក លោក Mark Zuckerberg និងប្រធានសភាអឺរ៉ុប លោក Antonio Tajani នៅសភាអឺរ៉ុប ថ្ងៃទី២២ ឧសភា ២០១៨ REUTERS/Yves Hermann

ក្រោយ​ពីចូល​បំភ្លឺ​អំពី​​រឿងអាស្រូវ​​​របូត​ទិន្នន័យ​ផ្ទាល់​ខ្លួន​​របស់​​​អ្នក​ប្រើប្រាស់ នៅមុខសភាអាមេរិកកាល​ពីខែមេសា ឥលូវនាយក​ហ្វេសប៊ុក​ លោក Mark Zuckerberg ​ចូល​ខ្លួនទៅ​​ពន្យល់​បំភ្លឺរឿង​អាស្រូវដដែរនេះ នៅចំពោះមុខសភា​អឺរ៉ុបវិញម្ដង ។ ការចូលបំភ្លឺ​នៅសភាអឺរ៉ុបនេះ ត្រូវបាន​ធ្វើឡើងកាលពី​ថ្ងៃអង្គារ៍ ទី២២ ខែឧសភា គឺតែ៣ថ្ងៃមុន​ច្បាប់ថ្មី ស្ដីពីការ​ការពារទិន្នន័យ​របស់សហភាព​អឺរ៉ុប ចូលជា​ធរមាន។

សូមរំលឹកថា កន្លងមកក្រុមហ៊ុនហ្វេសប៊ុកបានទទួលស្គាល់ថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ចំនួនប្រមាណ៨៧លាននាក់ ត្រូវបានទាញយកដោយក្រុមហ៊ុនឯកជនអង់គ្លេស Cambridge Analytica ហើយក្នុងនោះមានទិន្នន័យរបស់ប្រជាជនអឺរ៉ុបជិត៣លាននាក់។ ទោះបីជា លោក Zuckerberg ធ្លាប់បានសុំទោសចំពោះរឿងនេះរួមមកហើយក៏ដោយ ក៏នៅតែមានចម្ងល់ជាច្រើន អំពីគោលនយោបាយរបស់ហ្វេកប៊ុក ដែលបានអនុញ្ញាតអោយមានការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់នេះ។

ប្រធានហ្វេសប៊ុក លោក Mark Zuckerberg ចូលខ្លួនទៅពន្យល់បំភ្លឺអំពីរឿងអាស្រូវរបូតទិន្នន័យនេះ នៅមុខ​គណៈកម្មការសភា​អឺរ៉ុប។ លោក Zuckerberg ប្រឈមមុខនឹងសំណួរជាច្រើនពីសំណាក់ថ្នាក់ដឹកនាំសភាអឺរ៉ុប ដែលលោកត្រូវជួបជាមួយសំណួរពីប្រធានសភាអឺរ៉ុប លោក Antonio Tajani មុនគេ។

លោក Tajani ជាអ្នកអញ្ជើញលោក Zuckerberg អោយចូលពន្យល់បំភ្លឺក្នុងរឿងនេះ​ កាលពីខែមីនា ហើយលោកក៏ជាអ្នកបដិសេធការស្នើរបស់ហ្វេសប៊ុក ក្នុងការបញ្ជូនថ្នាក់ដឹកនាំក្រុមហ៊ុនហ្វេសប៊ុកផ្សេងទៀតចូលបកស្រាយបំភ្លឺជំនួសលោក​ Zuckerberg កាលពីខែមេសា។

លោក Tajani ដែលជាប្រធានសភាអឺរ៉ុប ហើយក៏ជាអ្នកនយោបាយអ៊ីតាលីផងនោះ បានធ្វើការព្រមានទៅកាន់លោក Zuckerbergថា ជាកំហុសធំមួយ ប្រសិនបើលោក Zuckerbergមិនឆ្លើយទៅនឹងសំនួររបស់លោក Tajani ព្រោះលោក Tajani ជាអ្នកគ្រប់គ្រងលើទីផ្សារដែលមានមនុស្សជាង៥០០លាននាក់ ហើយពួកគេភាគច្រើនជាអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក។

នៅក្នុងការចូលស្រាយបំភ្លឺនេះ សភាអឺរ៉ុបក៏ចង់ដឹងផងដែរអំពីផែនការរបស់ហ្វេកប៊ុក ក្នុងការសម្របខ្លួនទៅនឹងច្បាប់ថ្មីនៃការការពារទិន្នន័យ របស់សហភាពអឺរ៉ុប ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ ទី២២ ខែឧសភានេះ។

សូមបញ្ជាក់ថា ច្បាប់ការពារទិន្នន័យថ្មីនេះ តម្រូវអោយក្រុមហ៊ុននានាទទួលការព្រមព្រៀងច្បាស់លាស់ ពីអ្នកប្រើប្រាស់ មុននឹងចែករំលែកទិន្នន័យជាមួយភាគីទីបី។ អ្នកប្រើប្រាស់ មានសិទ្ធិដឹងពីព័ត៌មានរបស់ពួកគេដែលក្រុមហ៊ុនប្រមូលបាន ហើយមានសិទ្ធិទាមទារអោយលុបចោល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ