អានតួអត្ថបទ

នាយក FBI ត្រូវបាន​ទាមទារឲ្យចុះចេញ​ពីតំណែង​ក្រោយ​ការបាញ់រះ​នៅសាលារៀន​នៅ Florida

នាយករបស់អង្គភាពស៊ើបអង្កេតសហព័ន្ធរបស់អាមេរិកដែលត្រូវបានគេហៅកាត់ថា FBI​ ត្រូវបានគេទាមទារឲ្យមានការទទួលខុសត្រូវនិងលាចេញពីតំណែង ក្រោយពេលដែលលោកបានទទួលស្គាល់ថា FBI​ ពិតជាបានទទួលសញ្ញាអាសន្នទុកជាមុនអំពីគម្រោងការបាញ់រះនៅសាលារៀននៅ Florida​ ប៉ុន្តែបរាជ័យក្នុងការតាមដាននិងបង្ការការកើតមានឡើងនូវហេតុការណ៍នេះ។

រថយន្ត FBI ចតនៅសាលារៀនដែលហេតុការណ៍បាញ់រះបានកើតឡើង នៅ Florida ថ្ងៃទី១៧ កុម្ភៈ ២០១៨
រថយន្ត FBI ចតនៅសាលារៀនដែលហេតុការណ៍បាញ់រះបានកើតឡើង នៅ Florida ថ្ងៃទី១៧ កុម្ភៈ ២០១៨ REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រម្សិលមិញ អង្គភាពស៊ើបអង្កេត FBI​ បានទទូលស្គាល់ពីការធ្វេសប្រហែសរបស់ខ្លួនដោយពុំបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ក្រោយពីខ្លួនទទួលបានសញ្ញាអាសន្នទាក់ទឹនទៅនឹងខ្មាន់កាំភ្លើង Nicolas Cruz។ ក៏ប៉ុន្តែអភិបាលរដ្ឋ Florida បានលើកឡើងថា ការទទួលស្គាល់កំហុសនេះ ពុំអាចកាត់បន្ថយនូវចំនួនជនរងគ្រោះទាំង១៧នាក់ដែលបានស្លាប់បាត់បង់ជីវិតរួចទៅហើយនោះទេ ហើយលោកបានធ្វើការទាមទារឲ្យនាយក FBI​ លាចុះចេញតំណែង ដោយអះអាងថាការធ្វេសប្រហែសក្នុងហេតុការណ៍នេះគឺមិនអាចទទូលយកបាននោះទេ។

គួររំលឹកថា ប៉ូលិស​សហព័ន្ធ FBI បានទទួល​​សញ្ញា​អាសន្ន​ម្តងរួចមកហើយកាល​ពី​ខែ​កញ្ញា​២០១៧ ហើយគេបានទទួលសញ្ញា​អាសន្នម្តងទៀតកាលពីថ្ងៃទី៥ខែមករាដើមឆ្នាំនេះពីមនុស្សដែលអះអាងថាខ្លួនជិតដិតជាមួយខ្មាន់កាំភ្លើង Nicolas Cruz។ យោងតាមសេចក្តីថ្លែងការណ៍របស់ FBI ជនដែលមិនត្រូវបានបញ្ចេញឈ្មោះនេះបានរាយការណ៍និងផ្តល់ព័ត៌មានអំពីការកាន់កាប់កាំភ្លើងរបស់ Cruz អាកប្បកិរិយាមិនប្រក្រតី ការសរសេរនៅលើបណ្ដាញសង្គមដែលមានលក្ខណៈគួរឲ្យសង្ស័យ ព្រមទាំងការនិយាយថាចង់បាញ់រះនៅសាលារៀន។​ តែយ៉ាងណាមិញ FBI ពុំបានធ្វើសកម្មភាពអ្វីនោះទេបន្ទាប់ពីទទួលបាននូវសញ្ញាអាសន្នទាំងនេះ។

ចំណែកឯនាយក FBI​ ខ្លួនឯងផ្ទាល់បានលើកឡើងថា លោកតាំងចិត្តថានឹងស៊ើបរកឫសគល់ដើមហេតុនៃរឿងនេះ។ លោកបានបន្ថែមទៀតថា ក្រុមការងាររបស់លោកបានជួបជជែកជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រប់យ៉ាងដែលត្រូវបានប៉ះពាល់ដោយហេតុការណ៍នេះ។

បណ្ដាជនអាមេរិកមួយចំនួនបាននាំគ្នាបង្ហាញនូវប្រតិកម្មនិងការព្រួយបារម្ភរបស់ខ្លូន ហើយពួកគេផងដែរក៏បានទាមទារឲ្យមានការការពារនិងការគ្រប់គ្រងការប្រើប្រាស់អាវុធរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរជាងមុន។

គេសង្កេតឃើញថា ការបាញ់រះដែលកើតមានឡើងជាច្រើនហូរហែរកន្លែងមក ភាគច្រើនគឺត្រូវបានធ្វើឡើងដោយប្រើប្រាស់ប្រភេទកាំភ្លើងវែង AR-15 ដែលងាយអាចរកទិញបាន ហើយកាំភ្លាំងប្រភេទនេះត្រូវបានជួញដូរក្នុងចំនួនច្រើនលានក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ប្រធានរដ្ឋសភាបានលើកឡើងថា វាមិនមែនជាពេលដែលគួរជជែកតវ៉ាបញ្ហាគ្រប់គ្រងកាំភ្លើងនេះទេ ហើយការបង្កើតច្បាប់ថ្មីស្តីពីការប្រើប្រាស់កាំភ្លើងនឹងមិនអាចបញ្ឈប់ហេតុការណ៍បាញ់កាំភ្លើងរះនេះនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ