ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អឺរ៉ុប

បាល់ទាត់ពិភពលោក២០១៨៖ អ្នកគាំទ្រ​បាល់ទាត់​គ្រប់ប្រទេស​មក​ប្រមូលផ្តុំគ្នា​នៅ​មូស្គូ (វីដេអូ)

media ក្រុមអ្នកគាំទ្រ​បាល់ទាត់​មក​ពី​តំបន់​អាមេរិក​ឡាទីន មក​ប្រមូលផ្តុំគ្នា នៅ​ក្បែរ​វិមានក្រេមឡាំង ទីក្រុង​ម៉ូស្គូ ថ្ងៃទី១៣មិថុនា​២០១៨ Vasily MAXIMOV / AFP

ការប្រកួតបាល់ទាត់​ ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup 2018) ​ចាប់ផ្តើម​បើក​ធ្វើ នៅថ្ងៃ​ព្រហស្បតិ៍ ១៤មិថុនា​នេះ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ការ​ប្រកួត​នឹង​មាន​រយៈពេល​១ខែ ពោលគឺ រហូតដល់​ថ្ងៃ​ទី១៥​កក្កដា ដែល​ជា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រាត់។ តាំង​ពី​មុនពេល​បើក​​ការ​ប្រកួត អ្នក​គាំទ្រ​បាល់ទាត់​បាន​នាំគ្នា​មក​ប្រមូលផ្តុំគ្នា​យ៉ាងអ៊ូអរ នៅ​ពេញ​ទីក្រុង​មូស្គូ​រួចជាស្រេចទៅហើយ។

នៅ​ក្នុងរយៈពេល ១ខែ​នេះ ក្រុមបាល់ទាត់​ជម្រើស​ជាតិ មក​ពី​ប្រទេស​ចំនួន ៣២ ចែកចេញ​ជា ៨ពូល នឹងធ្វើការ​​ប្រកួតគ្នា ដើម្បី​អាច​ក្លាយ​ជា​ជើងឯក​បាល់ទាត់​​ពិភពលោក​ឆ្នាំ២០១៨។

ដូចទម្លាប់​ដែល​ធ្លាប់​ធ្វើ​តាំងពីដើម​មក ក្រុមជម្រើសជាតិ​នៃ​ប្រទេស​ម្ចាស់ផ្ទះ ពោលគឺ​រុស្ស៊ី ជា​អ្នក​ប្រកួត​បើក​ឆាក ដោយ​ត្រូវ​ជួបជាមួយ​ក្រុម​ជម្រើសជាតិ​​អារ៉ាប៊ីសាអ៊ូឌីត នៅម៉ោង ៦ល្ងាច ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ (ត្រូវនឹង​ម៉ោង ១០យប់ នៅ​ប្រទេស​កម្ពុជា)។

ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ ដែល​ទើប​នឹងបាន​​បញ្ឈប់​គ្រូបង្វឹក​ពីតំណែង កាល​ពីថ្ងៃ​ពុធ​នេះ នឹង​ត្រូវ​ប្រកួត​ជាមួយ​ព័រទុយហ្កាល់ នៅថ្ងៃ​សុក្រ ១៥មិថុនា វេលាម៉ោង ៩យប់ (ត្រូវនឹង​ម៉ោង ១រំលងអធ្រាត​ឈានចូលថ្ងៃ​សៅរ៍ នៅ​ប្រទេស​កម្ពុជា)។ ចំណែក​ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ត្រូវ​ចាប់ផ្តើម​ការប្រកួត​របស់​ខ្លួន ដោយ​ជួប​ជាមួយ​អូស្រ្តាលី នៅថ្ងៃ​សៅរ៍ ១៦មិថុនា វេលាម៉ោង ១រសៀល (ត្រូវនឹងម៉ោង ៥ល្ងាច នៅ​ប្រទេស​កម្ពុជា)។

លោកអ្នក​អាច​ចូលមើល កាលវិភាគ​និង​លទ្ធផលប្រកួត ព្រមទាំង ចំណាត់ថ្នាក់ក្រុម​ក្នុងពូលនីមួយៗ នៅលើ​វេបសាយ​របស់​យើង។

នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ បណ្តា​អ្នក​គាំទ្រ​បាល់ទាត់​មក​ពី​គ្រប់ប្រទេស បាន​នាំគ្នា​មក​ប្រមូលផ្តុំគ្នា​យ៉ាងអ៊ូអរ​រួចជាស្រេច តាំងពី​ពេល​ដែល​ពិធី​បើក​ការ​ប្រកួត​ជាផ្លូវការ​​នៅ​មិនទាន់​ចាប់បើក​ធ្វើ​មកម៉្លេះ។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ