ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

ផ្ទុះការតវ៉ានៅភូមា ប្រឆាំងការធ្វើមាតុភូមិនិវត្តន៍ក្រុមរ៉ូហ៊ីងយ៉ាទៅភូមាវិញ​

media  
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ ប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេនៅឯជំរំ Unchiprang ប្រទេសបង់ក្លាដែស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ REUTERS/Mohammad Ponir Hossain

ប្រជាជន​ភូមា​ ដែល​ជាអ្នក​កាន់​សាសនា​ព្រះពុទ្ធ​នៅក្នុង​រដ្ឋរ៉ាឃីន​ កាល​ពី​ថ្ងៃអាទិត្យ​ ទី២៥​ វិច្ឆិកា​ ម្សិលមិញនេះ​ បាន​នាំគ្នា​ធ្វើបាតុកម្ម​ជំទាស់​ ទៅនឹង​ការធ្វើ​មាតុភូមិនិវត្តន៍​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែលជា​អ្នក​កាន់សាសនាអ៊ីស្លាម​ មកកាន់​ប្រទេស​ភូមាវិញ​។ បាតុកម្មនេះ​ដឹកនាំដោយ​ព្រះសង្ឃ​ពុទ្ធសាសនា​ និង​មាន​មនុស្ស​ប្រមាណជា​ ១០០​នាក់ចូលរួម​។

ការ​ធ្វើបាតុកម្មនេះ​បានកើតឡើង​ គឺ​ក្នុងរយៈពេល​តែ១០​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពី​រដ្ឋាភិបាល​បង់ក្លាដែស​ និង​រដ្ឋាភិបាលភូមា​ ព្រមព្រៀងគ្នា​ ធ្វើ​មាតុភូមិនិវត្តន៍​ ក្រុម​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ ជាផ្លូវការ​សា​ជាថ្មី​ម្តងទៀត​។

“ការ​វិលត្រលប់​របស់​ក្រុមជនជាតិ​ភាគតិច​ “Bengali” គឺ​គ្មាន​ប្រយោជន៍​អ្វី​ទាល់តែសោះ​ សម្រាប់​ប្រទេស​ភូមាយើង​”។ នេះ​ គឺជា​សង្ឃដីកា​ របស់​លោកសង្ឃ​ភូមា​មួយអង្គ​ ដែល​បានចូលរួម​ក្នុងបាតុកម្ម​ប្រឆាំង​ទៅនឹង​ ការ​បញ្ជូន​ពួក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ ត្រលប់​ទៅកាន់​រដ្ឋរ៉ាឃីន​ ជា​ភូមិឋាន​របស់​ពួកគេ​ ដែល​ស្ថិតនៅ​ភាគខាងជើង​ប្រទេសភូមា​។

ពាក្យ​ “​Bengali​” ជាទូទៅ​ ប្រើ​ដោយ​ប្រជាពលរដ្ឋ​ភូមា​ ដោយ​ចង់​សំដៅ​លើ​ ជនជាតិរ៉ូហ៊ីងយ៉ា​ ក្នុង​ន័យថា​ ពួកគេ​គឺជា​អ្នកចំណូលថ្មី​ មកពី​ប្រទេស​បង់ក្លាដែស​ ហើយ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ វា​ជា​ពាក្យប្រមាថ​មើលងាយ​មកលើ​ពួកគេ​។ ពួករ៉ូហ៊ីងយ៉ា​ មានចំនួន​ប្រមាណ​ជា​ មួយលាននាក់​ គឺជា​ជនជាតិ​ភាគតិច​ ដែល​គ្មាន​ប្រទេស​ គ្មាន​រដ្ឋ​ពិតប្រាកដ​ ហើយ​រស់នៅ​ក្នុង​រដ្ឋរ៉ាឃីន​ ប្រទេស​ភូមា​។

មួយវិញទៀត​ រដ្ឋរ៉ាឃីន​ ភូមិឋាន​របស់​ក្រុម​រ៉ូហ៊ីងយ៉ា​នេះហើយ​ ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា​ ជា​ទឹកដី​ជម្លោះ​ដ៏ក្តៅ​គគុក​ រវាង​ប្រជាជន​ភូមា​កាន់​សាសនាព្រះពុទ្ធ​ និង​ពួក​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​ ចាប់តាំង​ពី​ឆ្នាំ​២០១២​ មក​។ មិន​តែប៉ុណ្ណោះ​ ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​កងទ័ព​ភូមា​ តាំងពីខែ​សីហា​ ឆ្នាំ២០១៧​មក​ ប្រជាជន​រ៉ូហ៊ីងយ៉ា​ចំនួន​ជាង​ ៧​ សែន​នាក់​ បាន​រត់ភៀសខ្លួន​ទៅកាន់​ប្រទេសបង់ក្លាដែស​។

គួរ​កត់សម្គាល់​ទៀតថា​ កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ មកកាន់​ភូមា​ ត្រូវបាន​បរាជ័យ​ម្តង​រួចមក​ហើយ​កាលពីឆ្នាំ​ ២០១៧​ កន្លងទៅ​ ដោយសារ​ក្រុម​រ៉ូហ៊ីងយ៉ា​ ដែល​រស់នៅ​ក្នុង​ជំរំ​ប្រទេស​បង់ក្លាដេស​ មាន​ការព្រួយបារម្ភ​ពី ​សុវត្ថិភាព និង​សិទ្ធិសេរីភាព​របស់​ពួកគេ​ ក្រោយ​ត្រលប់​ទៅ​កាន់​ភូមា​វិញ​។

សូមរឭក​ជូនដែរថា​ ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ពួករ៉ូហ៊ីងយ៉ា​ មិនមែន​ជា​រឿង​ចម្លែក​អ្វីនោះទេ​នៅក្នុង​ប្រទេសភូមា​ ដែល​មាន​ប្រជាជន​ភាគច្រើន​ជាអ្នក​កាន់​សាសនា​ព្រះពុទ្ធ​។ ជាក់ស្តែង​អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ និង​ អ្នកកាន់​សាសនា​អ៊ីស្លាម​ ដែល​បាន​ផ្ទុះឡើង​ក្នុងឆ្នាំ​ ២០១២​ នៅក្នុង​រដ្ឋរ៉ាឃីន​ បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់​ និង​បណ្តាលឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ម៉ឺននាក់​ រត់​ភៀសខ្លួន​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ