ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អាស៊ី

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកអាចនឹងទៅប៉េកាំង ដើម្បីនិយាយរឿងសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក

media  
លោក Steve Mnuchin ចូលរួមក្នុងកិច្ចប្រជុំ IMF និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២១ មេសា ២០១៨ Reuters

ក្រោយពីកិច្ចប្រជុំ​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ IMF និងធនាគារពិភពលោក បានបញ្ចប់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅ​ទីក្រុង​វ៉ាស៊ីនតោនសហរដ្ឋអាមេរិក រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសថា លោកអាចនឹងទៅធ្វើទស្សនកិច្ច​នៅប្រទេសចិននាពេលខាងមុខ ដើម្បីធ្វើកិច្ចពិភាក្សា​លើរឿង​សង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក។

នៅក្នុង​កិច្ចប្រជុំ IMFនិងធនាគារពិភពលោក ប្រធាន IMF លោកស្រី Christine Lagardeបានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកដែលអាចជិះឥទ្ធិពលទៅលើការស្ដារសេដ្ឋកិច្ចពិភពលោក។

អង្គការអន្តរជាតិ IMF បានព្យាករណ៍ថានៅឆ្នាំ២០១៨ សេដ្ឋកិច្ចពិភពលោកនឹងមានការកើនឡើងនូវផលិតផលក្នុងស្រុក (GDP) សរុប ៣,៩ភាគរយ។ ប៉ុន្តែចំពោះរឿងនេះ លោកស្រី Lagarde បានលើកឡើងថា ជម្លោះពាណិជ្ជកម្មអាចនឹងធ្វើអោយប៉ះពាល់ដល់កំណើននេះ ហើយលោកស្រីបានជំរុញអោយប្រទេសនានាចៀសវាងការការពារនិយម។

លោកស្រី Lagarde បានគូសបញ្ជាក់ផងដែរថា ការដាក់ពន្ធគយដែលមានតម្លៃរាប់សិបពាន់លានរវាងចិននិងអាមេរិកអាចនឹងមិនប៉ះពាល់ដោយផ្ទាល់សេដ្ឋកិច្ចពិភពលោកនោះទេ ប៉ុន្តែវាអាចធ្វើអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលវែងដោយសារបញ្ហានេះនឹងកាត់បន្ថយទំនុកចិត្តរបស់វិនិយោគិន។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសមួយចំនួនបាន រិះគន់យ៉ាងខ្លាំងចំពោះវិធានការតំឡើងពន្ធគយរបស់អាមេរិក​ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានទទូចថា អាមេរិកមិនមែនព្យាយាមធ្វើអោយមានសង្គ្រាមពាណិជ្ជកម្មសកលនោះទេ អាមេរិកគ្រាន់តែចង់បង្កើតនូវភាពយុត្តធម៌សម្រាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ លោក Mnuchin បានបន្ថែមទៀតថា នេះមិនមែនជារឿងការពារនិយមនោះទេ។

ទោះជាយ៉ាងណាក្តី មិនយូរប៉ុន្មានបន្ទាប់ពីការអធិប្បាយរបស់លោកស្រី Lagarde លោក Mnuchin បានលើកឡើងថា លោកនឹងពិចារណាធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ក្នុងគោលបំណងធ្វើកិច្ចចរចាដើម្បីដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកិច្ចរវាងប្រទេសទាំងពីរ។

ថ្ងៃអាទិត្យនេះ ភាគីចិនក៏បានសម្តែងនូវការគាំទ្រនិងស្វាគមន៍ចំពោះការធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Mnuchin​ ផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ