អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

លោកចន ឃែរី៖​​ម៉ូឡា មែនស៊ូ​បាន​គំរាមកំហែង​ជា​អចិន្រ្តៃយ៍​ដល់​ទ័ពអាមេរិក​នៅ​អាហ្វហ្កានីស្ថាន

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ព័ត៌មាន​ស្តីពី​ការ​ស្លាប់​មេតាលីបង់​ម៉ូឡា មែនស៊ូ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ក្រុង​កាប៊ូល​នា​ថ្ងៃ​អាទិត្យ ទី២២ឧសភា។ ម៉ូឡា មែនស៊ូ​បាន​បាត់បង់​ជីវិត​នៅ​ក្រោម​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​យន្តហោះ​ដ្រូន​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍ ទី២១ ឧសភា។ ចាប់​កំណើត​ក្នុង​ទសវត្ស​ឆ្នាំ ៦០ ម៉ូឡា មែនស៊ូ​បាន​ចូល​ជំនួស​កន្លែង​ម៉ូឡា អូម៉ារ​ដែល​បាន​ស្លាប់​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥។ ការ​ស្លាប់​ម៉ូឡា មែនស៊ូ​បាន​ធ្វើ​ឲ្យ​អាមេរិក​ធូរចិត្ត​ច្រើន ព្រោះ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ថ្លែង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​នៅ​ភូមា​នា​ថ្ងៃ​អាទិត្យ ទី២២ ឧសភា​ថា ម៉ូឡា មែនស៊ូ​បាន​បង្ក​ការ​គំរាម​ជា​អចិន្ត្រែយ៍​ដល់​ទ័ព​អាមេរិក​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

លោកចន ឃែរី៖​​ម៉ូឡា មែនស៊ូ​បាន​គំរាមកំហែង​ជា​អចិន្រ្តៃយ៍​ដល់​ទ័ពអាមេរិក​នៅ​អាហ្វហ្កានីស្ថាន
លោកចន ឃែរី៖​​ម៉ូឡា មែនស៊ូ​បាន​គំរាមកំហែង​ជា​អចិន្រ្តៃយ៍​ដល់​ទ័ពអាមេរិក​នៅ​អាហ្វហ្កានីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

« មេតាលីបង់​ម៉ូឡា មែនស៊ូ​បាន​បង្ក​ការ​គំរាមកំហែង​ជា​អចិន្រ្តៃយ៍​ដល់​កម្លំាង​ទ័ព​អាមេរិក​ប្រចាំ​ការ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ដល់​ប្រជាជន​ស៊ីវិល​អាហ្វហ្កានីស្ថាន និង​ដល់​កម្លាំង​សន្តិសុខ​របស់​ប្រទេស​អាហ្វហ្កានីស្ថាន។ យើង​ត្រូវ​តែ​បិទបញ្ចប់​អំពើហិង្សា និង​សេចក្តី​ឈឺចាប់​គ្មាន​ព្រំដែន​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​បាន​ជួប​ប្រទះ​អស់​ជា​ច្រើន​ឆ្នាំ។

 
គឺ​ម៉ូឡា មែនស៊ូ​រូប​នេះ​ឯង​ដែល​បាន​យក​ជើង​រាទឹក​នៅ​គ្រប់​កិច្ចចរចា​សន្តិភាព និង​ជា​ឧបសគ្គ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ការ​បង្រួបបង្រួមជាតិ​រវាង​គូបដិបក្ខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ប្រតិបត្តិការ​យោធា​ឈាន​ដល់​ការ​សម្លាប់​ម៉ូឡា មែនស៊ូ គឺ​ជា​សារ​ច្បាស់​ក្រឡែត​មួយ​បញ្ជូន​ទៅ​សហគមន៍​អន្តរជាតិ។
 
សារ​ដែល​បញ្ជាក់​ថា យើង​នឹង​បន្ត​គាំទ្រ​ប្រទេស​ដៃគូ​អាហ្វហ្កានីស្ថាន​របស់​យើង​ដែល​បាន​បំពេញ​ការងារ​យ៉ាង​លំបាកលំបិន​ក្នុង​ការ​ស្ថាបនា​ប្រទេស​មួយ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព ការ​រួបរួម និង​ភាព​សំបូររុងរឿង។ វា​ល្មម​ដល់​ពេល​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​បិទបញ្ចប់​សង្រ្គាម​ហែកហួរ​គ្នា និង​ចាប់​ផ្តើម​កសាង​អនាគត​រួម​គ្នា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ