ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាស៊ី

សំណុំ​រឿង​ទាសករ​ផ្លូវភេទ​វិល​មក​បំពុល​ទំនាក់ទំនង ជប៉ុន-​កូរ៉េខាងត្បូងជាថ្មី

media  
រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ត្បូងលោកស្រី Kang Kyung-Wha ទទួល​បន្ទុក​គណៈកម្មការ​មើល​កិច្ចព្រម ©AFP

ភាព​តាន​តឹង​រវាង​ជប៉ុន​និង​កូរ៉េខាង​ត្បូង ក្នុង​សំណុំ​រឿង​ទាសករ​ផ្លូវភេទ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី និង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មិន​ចេះ​ចប់​ចេះ​ហើយ។ ជប៉ុន​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង ដែល​រិះគន់​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ ស្តី​អំពី​សំណុំ​រឿង​ទាសករ​ផ្លូវភេទ​ទេ។ នាយក​រដ្ឋមន្ត្រី​ជប៉ុនអាច​​នឹង​លុប​ចោល​កម្មវិធី​ទស្សនកិច្ច​នៅ​កូរ៉េខាង​ត្បូង​ផង។

បើ​តាម​ការ​អះអាង​របស់​ក្រុម​ជំនិត​នឹងលោក ស្ហ៊ីនហ្សូ អាបេ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ទំនង​ជា​មិន​​ទៅ​ចូល​រួម​ក្នុង​ពិធី​បើក​កីឡាអូឡាំពិក​រដូវ​ត្រជាក់​នៅ​កូរ៉េខាង​ត្បូង​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៩​កុម្ភៈ​២០១៨ទេ។ ​ឯកអគ្គរដ្ឋ​ទូត​ជប៉ុន​នៅ​កូរ៉េខាង​ត្បូង​នឹង​អាច​កោះ​ហៅ​ឱ្យ​ត្រលប់​ចូល​ប្រទេស​វិញ​ជា​បណ្តោះ​អាសន្នដែរ ដើម្បី​សម្តែង​ការ​មិន​​ពេញ​ចិត្ត​ចំពោះសេចក្តី​ថ្លែងការណ៍​​របស់​សេអ៊ូ​ល។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គណៈកម្មការ​ទទួល​បន្ទុក​មើល​កិច្ចព្រមព្រៀង​ជប៉ុន-កូរ៉េខាង​ត្បូង​ឆ្នាំ​២០១៥ ដែល​ទើប​បង្កើត​ឡើង​កាលពី​ខែ​វិច្ឆិកា បាន​ចេញ​របាយការណ៍​សម្តែង​ការ​សោក​ស្តាយ​​ថា​កិច្ចព្រមព្រៀងជប៉ុន-កូរ៉េខាង​ត្បូងឆ្នាំ២០១៥ ក្នុង​សំណុំ​រឿង​ទាសករ​ផ្លូវ​ភេទ ​នោះ​មាន​កង្វះ​ខាត​ច្រើន គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ជនរងគ្រោះ​ជា​ដើម​។ល។ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង មូន ចៃ​អ៊ីន ដែល​ធ្លាប់​សន្យា​ក្នុង​ពេល​បោះឆ្នោត​សើរើមើល​កិច្ចព្រមព្រៀងនេះ បានប្រកាស​ចាត់ទុក​កិច្ចព្រមព្រៀង ជប៉ុន-កូរ៉េខាង​ត្បូង​​ ថា​ ​មិន​ល្អ​ ដែល​គួរ​តែ​កែប្រែខ្លះ។ កូរ៉េខាង​ត្បូង​ទំនង​ជា​នឹង​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​សរសេរ​លិខិត​សុំទោស​ទៅ​កាន់​គ្រប់​ជនរងគ្រោះ ដែល​ពុំ​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទេ។

លោក មូន ចែអ៊ីន មិន​បាន​ប្រកាស​ចង់​​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង​មែន ប៉ុន្តែ​ជំហរ​ត្រឹម​ចង់​សើរើ​មើល​ឡើង​វិញ ត្រូវ​បាន​​ធ្វើ​តូក្យូ​​ចាត់ទុក​ថា​មិន​អាច​ទទួល​យក​បាន​ទេ និ​ងអាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេ​ភាគី​លែង​គ្រប់គ្រង​កើត។ មិន​តែ​ប៉ុណ្ណោះ​​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​ថែម​ទាំង​រិះគន់​សេអ៊ូល​ថា​មិន​ចេះ​រក្សា​ព័ត៌មាន​សម្ងាត់​។

សូម​បញ្ជាក់​ថា ជប៉ុន​និង​កូរ៉េខាង​ជើង បាន​រក​​កិច្ចព្រមព្រៀង​​ស្តីពី​សំណុំ​រឿង​ទាសករ​ផ្លូវភេទ​ នៅ​ឆ្នាំ​២០១៥ ​ក្រោម​រដ្ឋបាល​លោកស្រី​ប៉ាក់ គុនហេ។ ជាកិច្ចព្រមព្រៀង​ “ចុងក្រោយ និងគ្មាន​ការ​ត្រលប់​ក្រោយ” ដែល​ភាគី​ជប៉ុន​បាន​ធ្វើការ​សុំទោស​ដោយ​ស្មោះ​ស្ម័គ្រ និង​បង់​ថវិកា៧លាន​កន្លះ​ដល់​មូលនិធី​ស្ត្រីរងគ្រោះ។ កាលណោះ​សហគមន៍​អន្តរជាតិ​បាន​អបអរ​​ស្វាគមន៍​យ៉ាង​ខ្លាំង ប៉ុន្តែ​ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង​ភាគ​ច្រើន​ព្រមទាំង​គ្រួសារ​ជនរងគ្រោះ ប្រឆាំង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ