អានតួអត្ថបទ

អាមេរិក​ទាមទារ​ឲ្យកូរ៉េខាងជើង​ផ្លាស់ប្តូរ​ឥរិយាបថ​មុននឹង​អាច​ចូល​តុចរចា

កាលពីថ្ងៃ​សុក្រម្សិលមិញ​នេះ សហរដ្ឋអាមេរិក​បានប្រកាសថា​ កូរ៉េខាងជើង​ចាំបាច់​ធ្វើការផ្លាស់ប្ដូរឥរិយាបថ​ប្រសិន​បើគេចង់​ចូលរូមតុចរចា។​ ការដាក់​លក្ខខណ្ឌនេះ​ ផ្ទុយទៅ​នឹងការ​​ប្រកាសរបស់អាមេរិក​ខ្លួនឯង​ដែលបាន​លើកឡើង​កាលពីថ្ងៃ​អង្គារមុន​នេះ​ថា​ អាមេរិកបានត្រៀម​រួចជាស្រេច​ដើម្បីចរចា​ជាមួយ​កូរ៉េខាងជើងដោយគ្មាន​លក្ខខណ្ឌ។

ប្រមុខការទូតអាមេរិកលោក Rex Tillerson​ នៅរដ្ឋ Washington​ នាថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧
ប្រមុខការទូតអាមេរិកលោក Rex Tillerson​ នៅរដ្ឋ Washington​ នាថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

កាលពី​អង្គារដើមសប្តាហ៍នេះ​ លោកប្រមុខ​ការទូត​របស់អាមេរិក​បានលើកឡើងថា​ អាមេរិកនឹង​ចរចាជាមួយកូរ៉េខាងជើង​ដោយគ្មានលក្ខខណ្ឌ​អ្វីទាំងអស់។​ ក៏ប៉ុន្តែ​បីថ្ងៃក្រោយ​មក​ បន្ទាប់ពីទទូលរងនូវសម្ភាធពីសំណាក់ប្រធានាធិបតីលោកដូណាល់ត្រាំ​អោយសហរដ្ឋអាមេរិកពង្រឹងជំហរបស់ខ្លួន ​លោក Rex Tillerson បានធ្វើការប្រកាសសាជាថ្មីម្ដងទៀត តែលើកក្រោយនេះគឺថា​​ កូរ៉េខាងជើង​ចាំបាច់ត្រូវផ្អាក​ការគម្រាម​និងសកម្មភាព​សាកល្បងនុយក្លេអ៊ែរ​របស់ខ្លួន​ជាមុនសិន​មុនពេលដែលកិច្ចចរចាចាប់ផ្តើម​។​ ចំពោះ​រយៈពេល​នៃការផ្អាក​ការគម្រាម​និងសកម្មភាព​នុយក្លេអ៊ែរនោះ លោកប្រមុខ​ការទូតពុំ​បានកំណត់​អោយបានជាក់លាក់នោះទេ។

ថ្លែងនៅ​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ លោកបាន​បន្ថែមទៀត​ថា​ អាមេរិក​មិនចង់​ឲ្យមានសង្គ្រាម​ជាមួយកូរ៉េខាងជើង​នោះទេ តែអាមេរិក​នៅតែប្រកាន់​យកនូវជំហ​តាំងពី​ដើមរបស់ខ្លួន​ ហើយការ​ដាក់សម្ពាធ​ទៅលើកូរ៉េខាងជើងនឹងមិនត្រូវបានដកចេញនោះទេ​រហូតដល់ប្រទេសនេះបញ្ឈប់នូវ​សកម្មភាពអាវុធនុយក្លេអ៊ែររបស់គេ។

គួរបញ្ជាក់ផងដែរថា ការដាក់សម្ពាធនោះគឺមិនមែនធ្វើឡើងតែអាមេរិកមួយនោះទេ ចិនដែលជាមិត្ដរបស់កូរ៉េខាងជើងក៏បានកាត់បន្ថយនូវការផ្គត់ផ្គងប្រេងផងដែរ​ ដែលនោះបានធ្វើអោយមានការធ្លាក់ចុះនូវស្ថានភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។​ ចំណែកឯរុស្សីវិញ មិនបានដាក់សម្ភាធសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងនោះទេ បើទោះបីជាមានការស្នើសុំពីសំណាក់សហរដ្ឋអាមេរិកយ៉ាងណាក្តី។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្ម​ចំនួនបីលើករួចមកឡើងក្នុងគោលបំណងកាត់បន្ថយចំនូលដែលចូលទៅកាន់កម្មវិធីគម្រោងអាវុធរបស់កូរ៉េខាងជើង។

ចំណែកលោកប្រមុខការទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិវិញ បានលើកឡើងថា​ កូរ៉េខាងជើងជាប្រទេស​ស្រលាញ់សន្តិភាព និង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ ហើយថា សព្វាវុធនុយក្លេអ៊ែរ​គឺចាំបាច់​ត្រូវតែមានដើម្បីការការពារ​ប្រទេសរបស់ខ្លួន។ ​តែទោះជាយ៉ាង​ណាក្តី លោកមិនបាននិយាយធ្វើដែល​ឆ្លើយតបទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកឲ្យ​ផ្អាកការសាកល្បងមីស៊ីល​និងនុយក្លេអ៊ែរ​នោះទេ។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងឆ្នាំ២០១៧នេះ កូរ៉េខាងជើងបានធ្វើការសាកល្បង​នុយក្លេអ៊ែរជា​លើកទី៦ហើយ ហើយពួកគេក៏បានសាក​ល្បងនូវ​អាវុធមីស៊ីល​ចំនួន២ដងផង​ដែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ