ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 29/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 29/05 12h00 GMT
Europe

ក្តី​សង្ឃឹម​ថ្មី នៃ​ការ​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺអេបូឡា​មាន​ប្រសិទ្ធិភាព

media  
រូបភាព​ផ្សព្វផ្សាយ​អំពី​ជំងឺ​អេបូឡា RFI/Léa-Lisa Westerhoff

ការ​ជា​សះស្បើយ​ពី​ជំងឺ​អេបូឡា របស់​​គិលានុដ្ឋាយិកា​បារាំង ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​ថ្មី ដែល​មិន​អាច​ប្រកែក​បាន​ថា​នឹង​មាន​ថ្នាំ “ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង” ​អាច​ព្យាបាល​ជំងឺ​អេបូឡា​បាន​នៅ​ពេល​ខាង​មុខ បើ​ទោះ​បី​ជា​ពេល​នេះ គេ​ត្រូវ​ប្រុងប្រយ័ត្ន​មិន​ទាន់​ស្រែក​ស្វាគមន៍​ជោគជ័យ​ក៏​ដោយ។

គិលានុបដ្ឋាកយិកា​បារាំង ដែល​បាន​ឆ្លង​ជំងឺ​អេបូឡា​ពេល​ចុះ​ទៅ​​បេសកកម្មស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​លីបេរីយ៉ា ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​ប្រកាស​បាន​ជា​សះ​ស្បើយ​ កាលពី​ថ្ងៃ​សៅរ៍​ទី ៤​ តុលា ២០១៤។

“​ជា​ក្តី​សង្ឃឹម​ដែល​មិន​អាច​ប្រកែក​បាន” ! នេះ​គឺ​ជា​ការ​ប្រកាស​របស់លោក Christan Bréchot អគ្គនាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង ដែល​ល្បី​​ខាង​មាន​បទ​ពិសោធ​ន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ និង​ជំងឺ​នៅ​ប្រទេសក្តៅ។ ហើយ​អ្វី​ដែល​ជំរុញ​ឱ្យ​អ្នក​ស្រាវជ្រាវ នៅ​មាន​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ មក​ពី ករណី​ជា​ជំងឺ​នៅ​មាន​ចំនួន​តិច និង​មក​ពី​ ការ​ព្យាបាលឱ្យ​​គិលានុបដ្ឋាយិកា​បារាំង មាន​លាយ​ថ្នាំ​សាកល្បង​ច្រើន​មុខចូល​គ្នា។ សម្រាប់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល គេ​ពិបាក​នឹង​វាយ​តម្លៃ​បាន​ថា​តើ​ថ្នាំ​មួយ​ណា​មាន​ប្រសិទ្ធិភាព​ព្យាបាល​ជំងឺបានជា ឬ​ក៏​ដោយ​ការ​ប្រើ​បញ្ចូលគ្នា​​ទើប​ផ្តល់​ទើប​មាន​ប្រសិទ្ធិភាព​ដូច្នេះ។

 
តាំង​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​មក​ មាន​ថ្នាំ​ក្នុង​ដំណាក់កាល​ពិសោធន៍​សាកល្បង​បី​មុខ ៖ Zmapp (អាមេរិក) Avigan (ជប៉ុន​) TKM-100-802 (កាណាដា)​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​ព្យាបាល​​អ្នកជំងឺ​អេបូឡា​នៅ ស្រុក​បារាំង ជាក់ស្តែង​សម្រាប់​ព្យាបាល​គិលានុបដ្ឋា​យិកាស្ម័គ្រ​ចិត្ត​បារាំង។
 
លោកអគ្គនាយក​បាន​ទទួល​ស្គាល់​ថា​ពិបាក​វាយ​តម្លៃ​ ព្រោះ​ទើប​នឹង​បាន​ជា​មួយ​ករណី នៅ​ប្រទេស​បារាំង នៅ​ប្រទេសអាល្លឺម៉ង់ និង​អង់គ្លេស ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះក្តី ក៏​អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ដូច​គ្នា រាល់​អ្នក​ជំងឺ​ដែល​បានទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ណា​មួយ​ ក្នុង​ចំណោម​ថ្នាំ​សាកល្បងបី​​ មុខ (ប្រើ​សម្រាប់​ព្យាបាល​គិលានុបដ្ឋាយិកា​បារាំង) សុទ្ធ​តែ​បាន​នាំ​ដល់​ភាព​ធូរ​ស្រាល​​ ប្រសើរ​ឡើង​ទាំង​អស់។ នេះ​ហើយ​ជា​ក្តី​សង្ឃឹម​​ថ្មី ! ការស្រាវជ្រាវ​កាន់ជឿន​លឿន ផលិតផល​ថ្នាំ​មាន​ប្រសិទ្ធិភាព​ជាង​មុខ អាច​នឹង​រក​ឃើញ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ ! នេះ​បើ​តាម​ប្រសាសន៍​លោក​សាស្រ្តចារ្យ​ Christan Bréchot។
 
ក្នុង​ពេល​រង់ចាំ​​ ការ​ផ្សព្វផ្សាយទូលំទូលាយ​​ថ្នាំ​ព្យាបាល​ជំងឺ​អេបូឡា លោក​អគ្គនាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ សំណូម​ពរ​ឱ្យ​ ចាត់​វិធានការ​នៅ​ផ្ទាល់​កន្លែង ដូច​ជា​សាង​សង់​មជ្ឈមណ្ឌល​​ព្យាបាល​ជំងឺ បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​ឱ្យ​ដាច់​ដោយ​ពី​គេ​ឯង ដើម្បី​កុំ​ឱ្យ​មេរោគ​អេបូឡា​អាច​ធ្វើ​ការ​រាត​ត្បាត​ ពីព្រោះ​លក្ខខណ្ឌ​នៃ​ការ​ថែទាំ​ព្យាបាល​អ្នក​ជំងឺ​ត្រឹម​ត្រូវ​ ជា​ចំណែក​មួយ​នាំ​ដល់​ការ​ជា​សះស្បើយ។ ជំងឺ​អេបូឡា ដែល​រហូត​មកទល់​នឹង​ពេល​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ៣៤៣៩​នាក់ និង​ ៧៤៧៨​នាក់​មាន​ផ្ទុក​ជំងឺជាប់​នឹង​ខ្លួន នៅ​តំបន់​អាហ្វ្រិក​ខាងលិច​។ នេះ​បើ​តាម​តួលេខ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក៕  

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ