ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាស៊ី

ឥណ្ឌូណេស៊ី៖ តុលាការ​កាត់ទោស​អតីត​ប្រធាន​រដ្ឋសភា​អោយ​ជាប់​ពន្ធនាគា​១៥ឆ្នាំ ពីបទ​អំពើ​ពុករលួយ

media  
ក្រុមប៉ូលីសការពារអតីតប្រធានរដ្ឋសភាឥណ្ឌូនេស៊ី លោក Setya Novanto នៅតុលាការ ក្នុងប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី២៤ មេសាឆ្នាំ ២០១៨ REUTERS/Beawiharta

នា​ថ្ងៃអង្គារ​ទី​២៤​នេះ តុលាការ​​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​ធ្វើការ​​កាត់ទោស​​អតីត​ប្រធាន​​រដ្ឋសភា ដែល​ជា​អ្នក​នយោបាយ​​មាន​ឥទ្ធិពល​​មួយរូប អោយជាប់​ពន្ធនាគា​​រយៈពេល​​១៥ឆ្នាំ ពី​បទ​​អំពើ​​ពុករលួយ​​និង​កេង​ប្រវ័ញ្ច​​ថវិកា​រាប់លាន​​ដុល្លា​តាម​រយៈ​​គម្រោង​​អត្តសញ្ញាណប័ណ្ណ​​អេឡិចត្រូនិច​​របស់​រដ្ឋាភិបាល។ អ្នកនយោបាយ​​ផ្សេងទៀត មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ជំនួញ​​​មួយ​ចំនួន ត្រូវបាន​រក​ឃើញថា មាន​​ជាប់​ពាក់ព័ន្ធ​​ក្នុង​សំណុំរឿង​​នេះដែរ។

​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបាន​បញ្ចេញកញ្ចប់​ថរិកាចំណាយ​ចំនួន​៤៤០​លាន​ដុល្លា សម្រាប់​​គម្រោង​បង្កើត​​អត្តសញ្ញាណប័ណ្ណ​​​អេឡិចត្រូនិច កាលពីឆ្នាំ២០១១និង២០១២។

តុលាការ​​បានរក​ឃើញថា អតីត​ប្រធាន​​រដ្ឋ​សភា​​ឥណ្ឌូណេស៊ី វ័យ៦២ឆ្នាំ លោក Setya Novanto បានផ្សំគំនិត​ក្នុង​​សកម្មភាព​​កេង​ប្រវ័ញ្ច​​ថវិកា​ចំនួន​​១៧០​​លានដុល្លា​ពីគម្រោងបង្កើត​​អត្តសញ្ញាណប័ណ្ណ​​​អេឡិចត្រូនិចនោះ ហើយរូប​លោកផ្ទាល់ទទួល​​បានជាង​៧លាន​​ដុល្លា​ក្នុងរឿងនេះ។

យោងតាម​ការរកឃើញនេះ តុលាការ​​បានសំរេច​​កាត់ទោសលោក Novanto ​អោយជាប់​ពន្ធនាគា​​​រយៈពេល​១៥ឆ្នាំ បង់ប្រាក់​ពិន័យ​​ចំនួន​៣៦​ពាន់​ដុល្លា ព្រមទាំង​ហាមឃាត់ ​មិន​អោយ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​រយៈពេល​៥ឆ្នាំ ក្រោយ​ចេញ​ពីពន្ធនាគា​វិញ កាល​ពី​ថ្ងៃអង្គារ​​ទី២៤ឆ្នាំ​២០១៨នេះ។

តុលាការ​​ក៏បាន​សំរេច​អោយ​លោក Novanto សង​​ត្រលប់​ទៅវិញ​​នូវ​ប្រាក់ជាង​​៧លាន​ដុល្លា​ដែល​​លោក​ទទួល​បាន​ ហើយ​អតីត​​ប្រធាន​រដ្ឋសភា​​រូបនេះ នឹង​ត្រូវ​ជាប់​ពន្ធធនាគារ​២ឆ្នាំ​បន្ថែម​ទៀត ប្រសិន​បើ​ទ្រព្យសម្បត្តិ​​របស់​លោក​ពុំ​គ្រប់​ចំនួនទឹកប្រាក់​​ដែល​ត្រូវ​សង​ត្រលប់ទៅវិញទេ។

លោក Novanto បាន​និយាយ​ថា លោក​​ត្រូវការ​ពេលវេលា​​ដើម្បី​ពិចារណា​​រឿង​បដិសេធ​​សេចក្តី​សម្រេច​នេះ​និង​ប្តឹង​ទៅឧទ្ធរណ៍។

តាម​ការ​អោយ​​ដឹង​របស់​ក្រុមរដ្ឋអាជ្ញា ក្រៅ​ពី​លោក Novanto នៅ​មាន​មន្ត្រី​រដ្ឋាភិបាល​ សមាជិកសភា ព្រមទាំង​ក្រុមហ៊ុន​ឯកជន សរុប​ទាំងអស់​ប្រមាណ​៨០​នាក់ទៀត ដែលត្រូវ​បាន​ចោទ​​ប្រកាន់​ថា​​បាន​ចូលដៃ​​ក្នុង​ការលួច​​ថវិការ​តាមរយៈ​គម្រោង​​អត្តសញ្ញាណប័ណ្ណ​អេឡិចត្រូនិច​នេះ។

សូម​រំលឹកថា កាលពី​ខែធ្នូឆ្នាំ​២០១៧ បន្ទាប់​ពីព្យាយាម​គេច​​ចេញ​ពីការ​សាកសួរ​​ជាច្រើន​លើក​របស់​​ភ្នាក់ងារ​​ប្រឆាំង​អំពើ​ពុករលួយ លោក​ Novanto បាន​ក្លែង​បន្លំ​​ធ្វើ​ជា​របួស​​ក្នុង​គ្រោះថ្នាក់​​ចរាចរ​​ឡាន​មួយ ក្នុង​គោលបំណង​​គេចខ្លួន​ចេញពីការ​ហៅ​ចូល​បំភ្លឺ​ក្តី​​របស់​តុលាការ។ តែលោក​​ត្រូវ​បាន​មន្ត្រី​ប៉ូលីស​​ចាប់​ខ្លួន​នៅមន្ទីរពេទ្យ ហើយ​មេធាវី​​របស់លោក រួម​ទាំង​គ្រូពេទ្យ​ដែលបាន​ផ្សំគំនិត​រឿង​គ្រោះថ្នាក់​​ចរាចរណ៍​ក្លែងក្លាយ​នេះ​ ក៏ត្រូវ​ជាប់ទោស​ផងដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ