អាជ្ញាធរឥណ្ឌូណេស៊ី ថាអាចកំណត់ទីតាំងដែលយន្តហោះBoeing៧៣៧ ធ្លាក់
នៅថ្ងៃពុធ ទី៣១ តុលានេះ ប្រមុខយោធាឥណ្ឌូណេស៊ី បានឲ្យដឹងថា គេអាចកំណត់បានហើយនូវទីតាំង តួយន្តហោះ Boeing ៧៣៧ ដែលធ្លាក់ក្នុងសមុទ្រ ។ ការប្រកាសនេះ បានធ្វើឡើងក្នុងរយៈពីរថ្ងៃ ក្រោយពីគ្រោះឧបទ្ទវហេតុធ្លាក់យន្ត ដែលមានផ្ទុកអ្នកដំណើរចំនួន១៨៩។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងខណៈនេះ ឥណ្ឌូណេស៊ី ជឿជាក់ក្នុងចិត្តហើយថា គេអាចកំណត់បានហើយនូវទីតាំង ដែលតួយន្តហោះ Boeing ៧៣៧ បានធ្លាក់។ នេះជាការគូសបង្ហាញ របស់អាជ្ញាធរឥណ្ឌូនេស៊ី។
មួយវិញទៀត រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បាននិយាយទៀតថា អាជ្ញាធរបាននិងកំពុងខិតខំប្រឹងប្រែងស្រាវជ្រាវ នៅម្តុំទីតាំងយន្តហោះ ដែលបានធ្លាក់ក្នុងទឹកសមុទ្រជម្រៅប្រមាណជា ៣០-៤០ ម៉ែត្រ ដោយសង្ឃឹមថានឹងអាច រកឃើញកំណត់ត្រាទិន្នន័យហោះហើរសំខាន់ៗបន្ថែមទៀត។
បន្ថែមលើនេះ អាជ្ញាធរបានឲ្យដឹងទៀតថា អ្នកជំនាញឥណ្ឌូណេស៊ី ទើបបានរកឃើញសញ្ញានៃប្រអប់ខ្មៅ របស់សាកសពយន្តហោះ Boeing ៧៣៧។ ដូចនេះហើយ មូលហេតុពិតប្រាកដដែលធ្វើឲ្យយន្តហោះធ្លាក់នឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗជាមិនខាន។
សូមជម្រាបថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជូន អ្នកជំនាញមុជទឹក និងក្រុមសង្គ្រោះបន្ទាន់រាប់សិបនាក់ រួមជាមួយឧទ្ធម្ភាគចក្រ ហើយនិងនាវាផងដែរ ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ ប៉ុន្តែអាជ្ញាធរបានលើកឡើងថា មិនបានរកឃើញអ្នកនៅរស់រានមានជីវិតណាម្នាក់ឡើយ។
មួយវិញទៀត ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ រដ្ឋាភិបាលទីក្រុងហ្សាកាតាក៏បានបញ្ជាឱ្យនាយកបច្ចេកទេស និងបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air លាឈប់ពីកាងារផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ