ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

លោក ហេង សួរ៖ ការ​ចរចា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០១៩​ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​

លោក ហេង សួរ៖ ការ​ចរចា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០១៩​ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​
 
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ត្រី​ភាគី ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ កាលពីថ្ងៃទី ១៨ ខែកញ្ញា ​ភា​គី​និយោជក បាន​យល់​ព្រម​ដំឡើង ពី ១៧៥ ដុល្លារ ទៅ១៧៦ដុល្លារ​ ក្នុងមួយ​ខែ ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរស្បែកជើង ខណៈ​ភាគី​និយោជិត​ (កម្មករ) ក៏​បាន​ដក​ថយ​មួយ​ជំហាន ដោយ​បាន​កែ​សម្រួល​ការ​ទាមទារ​របស់​ខ្លួន​ពី​១៩២​ដុល្លារ​ មក​ត្រឹម​១៨៩ដុល្លារ ខណៈក្រសួងការងារ ដែលតំណាងរាជរដ្ឋាភិបាល បាន​រក្សាតួលេខ​ដដែលគឺ ១៧៧ ដុល្លារ។ ក្រោយ​កិច្ច​ប្រជុំ​នេះ លោក​ ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​វាយ​តម្លៃ​ថា ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ បើ​ទោះ​បី​ជា​តួលេខ​ដែល​ផ្តល់​ដោយ​តំណាង​ថៅកែ​រោង​ចក្រ និង​កម្មករ នៅ​មាន​គម្លាត​គ្នា​ច្រើន​ក៏​ដោយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​ នឹង​ឈាន​ទៅ​កំណត់​តួលេខ​រួម​គ្នា​មួយ ដែល​អាច​ទទួល​យក​បាន​ ទាំង​សម្រាប់​កម្មករ​ និង​ថៅកែ​រោងចក្រ​។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភ្ញៀវប្រចាំថ្ងៃ

    លោក ហឿន សុភាព៖ ការ​កាប់​ឈើ​នៅ​ព្រៃឡង់​ត្រូវ​បាន​បង្វែរ​រូបភាព​ពី​ធំ​មក​តូច​តែធ្ងន់​ធ្ងរ​ដូច​គ្នា

    ស្វែងយល់បន្ថែម

  • កម្ពុជា-ព្រៃឈើ

    សហគមន៍​ព្រៃឡង់៖ សកម្មភាព​កាប់​ឈើ​នៅ​ព្រៃឡង់​នៅ​តែ​បន្ត​កើត​មាន តែ​ការ​ដឹក​ជញ្ជូន​ថយ​ចុះ​

    ស្វែងយល់បន្ថែម

  • កម្ពុជា-ព្រៃឈើ

    បណ្តាញ​កសាង​សន្តិភាព​សហគមន៍៖​ ការ​កាប់​បំផ្លាញ​ព្រៃឡង់​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ