អានតួអត្ថបទ
បទសម្ភាស

លោក ហេង សួរ៖ ការ​ចរចា​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០១៩​ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ត្រី​ភាគី ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ កាលពីថ្ងៃទី ១៨ ខែកញ្ញា ​ភា​គី​និយោជក បាន​យល់​ព្រម​ដំឡើង ពី ១៧៥ ដុល្លារ ទៅ១៧៦ដុល្លារ​ ក្នុងមួយ​ខែ ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរស្បែកជើង ខណៈ​ភាគី​និយោជិត​ (កម្មករ) ក៏​បាន​ដក​ថយ​មួយ​ជំហាន ដោយ​បាន​កែ​សម្រួល​ការ​ទាមទារ​របស់​ខ្លួន​ពី​១៩២​ដុល្លារ​ មក​ត្រឹម​១៨៩ដុល្លារ ខណៈក្រសួងការងារ ដែលតំណាងរាជរដ្ឋាភិបាល បាន​រក្សាតួលេខ​ដដែលគឺ ១៧៧ ដុល្លារ។ ក្រោយ​កិច្ច​ប្រជុំ​នេះ លោក​ ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​វាយ​តម្លៃ​ថា ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ បើ​ទោះ​បី​ជា​តួលេខ​ដែល​ផ្តល់​ដោយ​តំណាង​ថៅកែ​រោង​ចក្រ និង​កម្មករ នៅ​មាន​គម្លាត​គ្នា​ច្រើន​ក៏​ដោយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ សង្ឃឹម​ថា​ភាគី​ទាំង​ពីរ​ នឹង​ឈាន​ទៅ​កំណត់​តួលេខ​រួម​គ្នា​មួយ ដែល​អាច​ទទួល​យក​បាន​ ទាំង​សម្រាប់​កម្មករ​ និង​ថៅកែ​រោងចក្រ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ
អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ