អានតួអត្ថបទ
អឺរ៉ុប-អាមេរិកខាងត្បូង

សហភាព​ជាតិ​អាមេរិក​ខាងត្បូង (UNASUR) គាំទ្រ​បូលីវី បង្ខំ​អឺរ៉ុប​ឱ្យ​សុំទោស

ប្រមុខ​ដឹកនាំ​រដ្ឋ​នៃ​សហភាព​អាមេរិក​ខាង​ត្បូង​មួយ​ចំនួន​ធំ​បាន​​សម្តែង​សាមគ្គីភាព​​ជាមួយ​ប្រទេស​បូលីវី ដោយ​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា ទាមទារ​ឱ្យ​អឺរ៉ុប​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ទង្វើ​​​បិទ​ផ្លូវ​អាកាស​ហាមឃាត់​មិន​ឱ្យ​យន្តហោះ​ប្រធានាធិបតី​ បូលីវី លោក អេវ៉ូ ម៉ូរ៉ាឡេស​ ហោះកាត់។​ ​អឺរ៉ុប​​ហាមឃាត់​ ព្រោះ​មានពាក្យ​ចចាម​អារាម​ថា​ Edward Snowden ធ្វើ​ដំណើរ​ទៅ​បូលីវី​ជាមួយ ​ បាន​ជំរុញ​ឱ្យ​យន្តហោះ​ប្រធានាធិបតី​បូលីវី ​ចុះ​ចត​ជា​បន្ទាន់​នៅ​អូទ្រីស្ត។

ប្រធានាធិបតី​បូលីវី (ឆ្វេង) និង​វេណេស៊ុយអេឡា ក្នុង​ជំនួប​​Unasur ថ្ងៃទី​៤​ កក្កដា ២០១៣
ប្រធានាធិបតី​បូលីវី (ឆ្វេង) និង​វេណេស៊ុយអេឡា ក្នុង​ជំនួប​​Unasur ថ្ងៃទី​៤​ កក្កដា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

 

សំណុំ​រឿង​ Edward Snowden អតីតបុគ្កលិក​របស់​ទី​​ភ្នាក់ងារ​​​ស៊ើប​ការណ៍​អាមេរិក NSA កំពុង​តែ​បំពុល​ទំនាក់ទំនង​​ការទូត​អាមេរិក អឺរ៉ុប​ជាមួយ​នឹង​ក្រុម​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​កាន់​តែ​ខ្លាំង​ឡើងៗ។

ទោះ​បី​ជា​​​លោកប្រធានាធិបតី​ ម៉ូរ៉ាឡេស បាន​អញ្ជើញ​ទៅ​ដល់​មាតុប្រទេស​វិញ​ ជាមួយ​នឹង​ការ​យឺត​យ៉ាវតែ​ ​២៤​ម៉ោង​ ក៏​ដោយ ក៏បូលីវី មិន​រំសាយ​កំហឹង​ដែរ ! បូលីវី​​បាន​រៀប​ចំ​​ជំនួប​​តូច​មួយ​នៃ​ក្រុមប្រទេសក្នុង​សហភាព​ជាតិ​អាមេរិក​ខាង​ត្បូង Unasur។ Unasur បាន​សេចក្តី​ប្រកាសព័ត៌មាន​រួម​​ ទាមទារ​ឱ្យ​អឺរ៉ុប (បារាំង​ ព័រទុយហ្កាល់ អេស្ប៉ាញ​ និង​អ៊ីតាលី) ពន្យល់​បំភ្លឺ​​ហេតុ​ផល​នៃ​ការ​បិទ​ផ្លូវ​អាកាស និង​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ។

ថ្វីបើ​គ្មាន​ឈ្មោះ​អាមេរិក​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មែន ប៉ុន្តែ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទង្វើ​របស់​សហរដ្ឋ​​អាមេរិក ដែលទំនង​ជា​នៅ​ពី​ក្រោយ​ខ្នង និង​ជាអ្នក​​​ដាក់​គំនាប​លើ​អឺរ៉ុបនោះ ​លោក​ប្រធានាធិបតី​បូលីវី អាច​នឹង​សម្រេច​បិទ​ស្ថានទូត​អាមេរិក​ ប្រចាំ​ទីក្រុង​ La Paz​ ទៀត​ផង​ ។ បារាំង​បាន​សម្តែង​ការ​សោកស្តាយ​ភ្លាម​តាំង​ពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​នឹង​រំសាប​​ Unasur ទេ​ ព្រោះ​យល់​ថា​ជា​ទង្វើ​អមិត្ត និង​មិន​សមហេតុផល។

សូម​បញ្ជាក់​ថា​ក្រុម​ Unasur មាន​ ​សមាជិក​សរុប ១២​ ប្រទេស​ ៖ កូឡុំប៊ី អេក្វាទ័រ ប៉េរូ បូលីវី អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ វេណេស៊ុយអេឡា ស៊ីលី ហ្គីយ៉ាន និង​ សូរីណាម។ ប៉ុន្តែ​ប្រេស៊ីល ដែល​បញ្ជូន​ត្រឹមតំណាង​ការទូត​ឱ្យ​ចូល​រួម​ក្នុង​ជំនួប​ Unasur ហាក់​មិន​ចង់​លូក​លាន់​ក្នុង​សំណុំ​រឿង​នេះ​ទេ។ ឯ​ប្រទេស​ស៊ីលី ប៉េរូ និង​កូឡុំប៊ី​ ជា​សម្ព័ន្ធ​មិត្ត​អាមេរិក គ្មាន​វត្តមាន​តំណាង​ការទូត​ឬ​ប្រធានាបតី​នា​ឱកាស​នេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ