អានតួអត្ថបទ
កម្ពុជា

ផ្តាសាយ​បក្សី​ផ្ទុះ២ករណី​បន្ថែម

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី១៤ វិច្ឆិកា​នេះ ពលរដ្ឋ​កម្ពុជា​ចំនួន២នាក់​បន្ថែម​ទៀត ហើយ​ត្រូវបាន​គេ​ប្រកាស​ឱ្យដឹងថា​មាន​ឆ្លង​ជំងឺ​ផ្តា​សាយបក្សី។ ជំងឺ​ផ្តាសាយបក្សី ដែល​បាន​ចម្លង​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន២៦នាក់​ ហើយ​ក្នុង​ឆ្នាំ២០១៣នេះ។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា ជំងឺ​ផ្តាសា​យក្សី​នៅតែ​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​កុមារ​ជា​អ្នក​ងាយ​រងគ្រោះ និង​មាន​ហានិភ័យ​ខ្ពស់។

ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​​ផ្តាសាយ​បក្សី
ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​​ផ្តាសាយ​បក្សី ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល បាន​ព្រមាន​ចំពោះ​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី​ដែល​កំពុងតែបន្ត​រុកកួន​​អាយុជីវិត និង​សុខភាព​ពលរដ្ឋ​កម្ពុជា ខណៈដែល​ពលរដ្ឋ​កម្ពុជា​ចំនួន២នាក់​បន្ថែម​ទៀតហើយ បាន​ឆ្លង​ជំងឺផ្តាសាយបក្សីH5N1 នៅក្នុង​ខែវិច្ឆិកា​នេះ។ ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៤ វិច្ឆិកា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់​ថា ជំងឺផ្តាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ពលរដ្ឋ​កម្ពុជា ហើយ​ថា​ ជំងឺ​នេះ​ច្រើន​កើតមាន​លើ​កុមារ​ដែលជា​អ្នកមាន​ភាព​ងាយ​រងគ្រោះ​ច្រើន និង​មាន​ហានិភ័យ​ខ្ពស់។

លោក​បានលើកឡើង​​ប​ញ្ជា​ក់​ពី​មូលហេតុ​ដែលនាំឱ្យ​កុមារ​ជា​អ្នក​ងាយ​រងគ្រោះ​ចំពោះ​ជំងឺផ្តាសាយបក្សី​នេះ​ថា ជានិច្ច​កាល​ កុមារ​តែងតែ​ជា​អ្នក​មើលថែទាំ និង​ឱ្យ​ចំណី​​​បក្សី និយាយ​ជារួម​ជា​អ្នក​នៅ​កៀក​ផ្ទាល់​ជាមួយ​បក្សី។

ជាការ​ឆ្លើយតប​ចំពោះ​ជំងឺផ្តាសាយបក្សី​នេះ យុទ្ធនា​ការអប់រំ​សុខភាព​សាធារណៈ​ទូ​ទាំង​ប្រទេស ត្រូវ​បានដាក់​កំពុង​ឱ្យ​ដំណើរការ​អនុវត្តន៍​​ក្នុង​ខេត្ត​ពីរ គឺ​ភូមិ​វាល់វង់​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ភូមិ​កូនដំរី ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិ​ន។

គួររំលឹកថា គិត​ជា​សរុប ​ជំងឺផ្តាសាយបក្សី​បាន​ឆ្លង​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន៤៧ករណី ​នៅ​ទូទាំងប្រទេស។ ហើយ៣៥ករណី បានកើត​លើ​កុមារ​អាយុ​ក្រោម១៤ឆ្នាំ និង ២៧ករណី ក្នុងចំណោម​ករណី​ទាំងអស់​ជានា​រី។ តែ​ក្នុង​ឆ្នាំ២០១៣នេះ​មួយ​ប៉ុណ្ណោះ មនុស្ស​ចំនួន១៣នាក់​បាន​ស្លាប់បាត់​បង់ជីវិត។ ជាមួយនឹង​ការកើនឡើង​គួរឱ្យ​ព្រួ​យ​បារ​ម្មណ៍​នេះ ក្រសួង​សុខាភិបាល​​ក៏បាន​ព្រមាន​ថា បើទោះបីជា​ជំងឺផ្តាសាយបក្សី H5N1 នេះ មិន​ងាយ​ឆ្លង​ទៅកាន់​មនុស្ស​ក៏ដោយ ប៉ុន្តែ​បើ​វា​ផ្លាស់ប្តូរ ជំងឺ​នេះ​នឹង​អាច​រាលដាល​ដូចនឹង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ