ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/06 12h00 GMT

គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ

គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ
 
Domaine public/Usda

ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៧ សីហា គឺ​ជា​សប្តាហ៍​ពិភពលោក​នៃ​ការ​បំបៅ​ដោះ។ អង្គកា​រសុខភាព​ពិភពលោក ចង់​ប្រើ​ឱកាស​នេះ ដើម្បី​បំផុស ឱ្យ​អ្នក​ជា​ម្តាយ​គ្រប់​រូប នៅ​ក្នុង​បណ្តា​ប្រទេស​ជាង​មួយ​លើ​ភព​ផែនដី ផ្តល់​ការ​បំបៅ​ដោះ​កូន។ ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ​ពី​គុណ​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន។ ការ​បំបៅ​​អាច​ផ្តល់​ផល​ចំណេញ​ដល់​ទាំង​កូន​ ទាំង​ម្តាយ។ 

តើ​​​គុណ​ប្រយោជន៍​​នោះ​មាន​អ្វីខ្លះ​ទៅ ? តើ​គេ​គួរ​ត្រូវ​បំបៅ​កូន​រយៈ​ពេល​ប៉ុណ្ណា ទើប​ល្អ? ការ​បំបៅ​ដោះ​ពិត​ជា​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​មែន​ឬ ?
 

គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ គឺ​មាន​ច្រើន​ណាស់ ! កាន់​តែ​គិត​ គេ​កាន់​រក​ឃើញ​អំពី​ភាព​ល្អ​ប្រសើរ​នៃ​ទឹក​ដោះ​ម្តាយ​នេះ។ ​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ខ្លាំង ជាពិសេស​បណ្តា​ប្រទេស​នៅអឺរ៉ុប​​ភាគ​ខាង​ជើង មាន​ជាអាទិ៍​ប្រទេស​ណ័រវេស ហ្វាំងឡង់ ស្ត្រីជា​ម្តាយ​​ស្ទើរ​តែ​១០០​ភាគរយ​បំបៅ​ដោះ​កូន។ ព្រោះ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ ព័ត៌មាន​អំពី​គុណភាព​នៃ​ទឹក​ដោះ​ម្តាយ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​​ទូលំទូលាយ​ល្អ។

 

គុណ​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​មាន​ច្រើន​ និង​ពីរ​កំរិត ៖ ទីមួយ​គឺ​អ្នក​ជា​ម្តាយ​ផ្ទាល់ ទីពីរ​គឺ​សម្រាប់​ទារក។

ម្តាយ ៖ តាម​រយៈ​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ បំបៅ​ដោះ​កូន អាច​​កាត់​បន្ថយ​​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់។

ទារក ៖ ទឹក​ដោះម្តាយ​អាច​ជួយ​ការពារ​ទារក​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ជាច្រើន ជំងឺ​អាឡែកហ្ស៊ី ជំងឺ​ធាត់​ជ្រុល។ សារធាតុ​ផ្សំ​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​ណាស់ (ទឹកដោះគោ​ម្សៅ មិន​ប្រាកដ​ជា​ដាក់លាយ​សារធាតុ​ពិសេសនេះ​ នៅ​គ្រប់​ម៉ាក​ទេ)។ សារធាតុ​ពិសេសនេះ នេះ​ជា​ជំនួយ​យ៉ាង​ពិសេស​អនុញ្ញាត​ឲ្យ​ខួរ​ក្បាល និង​ភ្នែក​ មាន​ការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ។

 

គុណភាព​ផ្នែក​ទ្រទ្រង់​សរីរាង្គកាយ​ ៖ ទឹក​ដោះ​ម្តាយ​ដំបូង មាន​គុណប្រយោជន៍​ខ្លាំង​ណាស់ និង​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​របស់​ទារក​ទើប​នឹង​កើត។ ទឹក​ដោះ​ថ្ងៃទី​ដំបូង ជា​ទឹក​ដាស់​ប្រព័ន្ធ​អាហារ​ទារក​ឲ្យ​ដំណើរ​ការ។ ទឹក​ដោះ​ម្តាយ​ដំបូង​ គឺ​ប្រៀប​ដូច​ជា​ថ្នាំ​សក្តិសិទ្ធិ​ជា​ប្រព័ន្ធ​​ការពារ​សរីរាង្គ​កាយ​ទារក ប្រឈម​នឹង​បរិស្ថាន​ជុំ​វិញ​ខ្លួន។ ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ស្ករតិច​តួច​បំផុត​ ដែល​នេះ​អាច​រក្សា​លំនឹង​ជាតិ​ស្ក​រឲ្យ​ទារក​បាន​យ៉ាង​សម​ស្រប។

 

នៅ​ក្នុង​ថ្ងៃ​ទី​ពីរ ទីបី និង​ក្នុង​ថ្ងៃបន្ត​បន្ទាប់ ទឹកដោះ​ម្តាយ​ កើន​ទាំង​បរិមាណ និង​ទាំង​គុណភាព។ សារធាតុ​គ្លុយស៊ីត កើន​ឡើង ឯសារធាតុ​ប្រូតេអ៊ីន ថយ​ចុះ​បន្តិច ខ្លាញ់ លីពីត កាន់តែ​សម្បូរ​បែប។

 

លោក​វេជ្ជបណ្ឌិត Dr. Kamel Bargaoui ​ណែ​នាំ​អ្នក​ជា​ម្តាយ​ឲ្យ​បំបៅដោះ​​កូន​ពេញ​ ៦​ខែ ដំបូង ព្រោះ​ដើម្បី​ឲ្យ​ទារក​អាច​ទាញ​យក​ប្រយោជន៍​ពី​​ទឹក​ដោះ​ម្តាយ​បាន​យ៉ាង​ពេញ​ទំហឹង។ ក្នុង​ដំណាក់កាល​៦​ខែ​ដំបូង​នៃ​ជីវិត​របស់​កូន ដែល​ជា​រយៈពេល​​​​លូត​លាស់​ខ្លាំង ទារក​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ណាស់ នៅ​ចំពោះ​មុខ​ជំងឺ​ និង​មេរោគឆ្លង​។ ហេតុផល​ទី​ពីរ ដែល​ជាសំអាង​ជួយ​​ជំរុញ​ឲ្យ​បំបៅ​ដោះ​កូន​សុទ្ធ គឺ​គុណភាព​ទឹកដោះ ក្នុង​ការ​​​ចិញ្ចឹម​សរីរាង្គកាយ។

 

ម្យ៉ាង​វិញ​ទៀត​ ប្រសិន​បើ​លោក​អ្នក​នាង​បំបៅ​កូន​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ម្សៅ ទារក​ងាយ​នឹង​ងាក​ទៅ​រក​ការ​បៅ​នឹង​ក្បាល​ដប​ណាស់ ព្រោះ​ក្មេង​មិន​ត្រូវ​ការ​ប្រឹង​។

ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ជា​ម្តាយ​ពរ​ពោះ​ កូន​បន្ទាប់​ ក្នុង​រយៈ​ពេល​ដែល​កូនមុន​​នៅ​តូច​នៅ​ឡើយ គួរ​គប្បី​​កុំ​បំបៅ​ដោះ​កូន​អ្វី ព្រោះ​ពេល​ពរ​ពោះ ស្ត្រី​មាន​បញ្ចេញ​ជាតិ​អ័រមូន​ខ្លាំង​៕

  • រាគនោម ជាជំងឺ ?

    រាគនោម ជាជំងឺ ?

    កណ្តាស់​ចេញ​នោម សើច​លេច​នោម គ្រាន់​តែ​ឈឺ​ភ្លាម​រកកល​នឹង​លេច​តែ​ម្តង ... រាគ​នោម​ ជា​បញ្ហា​ដែល​មាន​កើត​ច្រើន លើ​មនុស្ស​គ្រប់​រូប និង​ជា​ពិសេស​ចំពោះ​ស្ត្រី។ ក៏​ប៉ុន្តែ​មាន​មនុស្ស​តិច​តួច​ខ្លាំង​ណាស់ …

  • តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

    ចេក​ជា​ផ្លែ​ឈើ​ ដែល​មាន​ថាមពល​ខ្ពស់ ងាយ​រក​ទិញ ស្រួល​ទទួល​ទាន និង​ផ្តល់​គុណ​ប្រយោជន៍​ប្រពៃ​ណាស់​សម្រាប់​សុខភាព។ គុណប្រយោជន៍​របស់​ផ្លែ​ចេក​មាន​ច្រើនណាស់ ! កម្មវិធី​សុខភាព​យើងក៏​ធ្លាប់​បាន​រៀប​រាប់​ជូន​រួច​មក​ហើយ​ដែរ …

  • ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

    ច្រិប​​សាច់ កាត់ ឈូស ខាត់ លាប​ពណ៌ លាប​ជែល តឬ​ពាក់​ក្រចក​សិប្បនិម្មិត្ត មនុស្ស​យើង​ភាគ​ច្រើន​ ជា​ពិសេស​មិត្ត​នារីៗ យក​ចិត្ត​ទុក​ដាក់​ថែក្រចកម្រាមដៃ​ម្រាម​ជើង​ខ្លាំងណាស់ …

  • អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

    ម៉ាសមាឌ​ខ្លួនធំឬ​តូចមិន​សំខាន់​ទេ ! សំខាន់​សូម​មើល​ក្បាល​ពោះ​របស់​អ្នក ! បើ​មាន​រាង​ល្មម​ តែ​ដុះ​ក្បាល​ពោះ​ធំ​ ប៉ោង​​ដូចផ្លែប៉ោម នោះ​​មាន​ន័យ​ថា​សុខភាព​បេះដូង​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​ហើយ។ …

  • លើសឈាម និង ស្រ្តី

    លើសឈាម និង ស្រ្តី

    នៅ​ថ្ងៃ​ទី ១៧ ឧសភា ​នេះ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ លើស​ឈាម​ជា​ជំងឺ​ដែល​វិវឌ្ឍ​ដោយ​ស្ងាត់ៗ​បំផុត និង​មិនមែន​ជា​ជំងឺ​ដែល​មាន​កើត​តែ​លើ​បុរស​ដូច​ការ​គិត​ពី​មុន​ទេ …

  • Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

    Aspirine, ibuprofène, paracétamol...ទាំង​បីមុខ​នេះ ជា​ថ្នាំ​ដែល​សឹង​ថា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ និង​ដែល​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា។ ថ្នាំ​ទាំង​បី​មុខ​នេះ …

  • ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

    គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ