អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្ម​ជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទង​ការ​ប្រមាថ​ លោក​ ហ៊ុន​ សែន​

សកម្ម​ជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នៅ​ផ្ទះរ​បស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ទៅ​តាម​ដីកា​របស់​តុលា​ការ​បន្ទាប់​ពី​បុរស​ឈ្មោះ ​ស៊ូ យាន បាន​សរសេរសារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ក្នុងន័យ​ជេប្រមាថ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ នេះជា​ករណី​ទី​៣​ហើយ​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​តែ​ពួកគេ​សរសេរ​បែប​ប្រមាថទៅ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

លោក ស៊ូ យាន ជាអតីតក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនៃអតីតគណបក្សសង្រ្គោះជាតិ
លោក ស៊ូ យាន ជាអតីតក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនៃអតីតគណបក្សសង្រ្គោះជាតិ @Su Yean
ផ្សាយពាណិជ្ជកម្ម

លោក ស៊ូ យាន ជា​អតីត​ក្រុម​ប្រឹក្សា​ខេត្ត​ត្បូង​ឃ្មុំ​នៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​នេះ​ចោទ​ពី​បទ​«ញុះញង់​ឲ្យ​ប្រ​ព្រឹត្ត​បទ​ឧកក្រិដ្ឋ​ជាអាទិ៍ ​តាម​រយៈ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ​Su Yean ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មេសា​ឆ្នាំ​២០១៩»​។​ គឺ​ជា​ការ​សរ​សេរ​តាម​បណ្តាញ​សង្គម​ដ៏ពេញ​និយម​មួយ​នេះ​ក្នុង​ជេ​ប្រមាថ​ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ គិត​ត្រឹម​ថ្ងៃនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិ​វិធី​ លើ លោក ស៊ូ យាន ​មុន​បញ្ជួន​ទៅ​តុលាការ​។

តាំង​ពី​ឆ្នាំ​២០១៧​មក គឺ​មាន​មនុស្ស​យ៉ាង​តិច​ចំនួន​៣នាក់​ហើយ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​និង​កាត់​ទោស​​ដោយ​សារ​តែ​ពួកគេ​សរ​សេរ​បែប​ប្រមាថ​ទៅ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

​លោក ​លាង ឡា ជា​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ មាន​តួនាទី​ជា​នាយរង​ផ្នែក នៃ​ការិយាល័យ​គណនេយ្យ នាយកដ្ឋាន​ភស្ដុភារ និង​សម្ភារ​បច្ចេកទេស របស់​ក្រសួង​មហាផ្ទៃ ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៧​ បន្ទាប់ពីលោកបាន​ចូល​ទៅ បញ្ចេញមតិ​ជេរប្រមាថ​ក្នុង​ផេ​ក​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ ក្រោយមក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក សៀង សុខ សម្រេច​ចោទប្រកាន់​អតីតមន្រ្តីនគរបាលរូបនេះពីបទ​"​គំរាមកំហែង​ថា​នឹង​សម្លាប់​"​តាម​មាត្រា​២៣៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

៣ខែក្រោយមក ស្រ្តីជាអាជីវករវ័យក្មេង​ម្នាក់នៅក្រុងប៉ោយប៉ែត ត្រូវបាន​តុលាការ ខេត្ត​បន្ទាយមានជ័យ​ ចេញដីការ​ឃុំខ្លួន​ នៅថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០១៧​ ក្រោយ​ពេល​រូប​នាងត្រូវ​​បានចោទប្រកាន់ថា ​ប្រមាថ​ប្រមាថព្រះ​មហាក្សត្រកម្ពុជា និងប្រមាថលោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ Facebook របស់នាង។ ស្ដ្រីវ័យ២០ឆ្នាំរូបនេះត្រូវបាន​តុលាការ​ដាក់​ឲ្យស្ថិតក្រោម​ការ​ពិនិត្យ​ពីបទ ជេរប្រមាថ​ជាសាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើស​អើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ