អានតួអត្ថបទ
កម្ពុជា

គណបក្សសង្គ្រោះ​ជាតិមិន​ទទួល​ស្គាល់​លទ្ធផល តែ​មិនបោះបង់​អាសនៈក្នុងសភាទេ

គណបក្ស​សង្គ្រោះជាតិ​បានប្រកាស​ក្នុងសន្នីសីទកាសែត​មួយ ​កាលពីព្រឹកថ្ងៃទី២៩ កក្កដា នៅ​ស្នាក់​ការ​​គណបក្ស​របស់​ខ្លួន ដោយ​ច្រានចោល នូវ​លទ្ធផល​ដែលប្រកាស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លទ្ធផល​បឋម ដែល​ទទួល​បាន គឺ​គណបក្ស​ប្រជាជនកម្ពុជា ​ទទួល​បាន ៦៨ អាសនៈ​ និងគណបក្ស​សង្គ្រោះជាតិ ទទួល​បាន​៥៥ អាសនៈ ក្នុងអាសនៈ​សរុប​ចំនួន ១២៣ នៅក្នុងរដ្ឋសភា នីតិកាល​ទី​៥។

លោក សម រង្ស៊ី ខាងមុខ និង លោក កឹម សុខា ខាងក្រោយ ក្នុង​សន្នីសីទ​កាសែត កាល​ពីថ្ងៃទី​២៩ កក្កដា ២០១៣ នៅស្នាក់ងារគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ខាងមុខ និង លោក កឹម សុខា ខាងក្រោយ ក្នុង​សន្នីសីទ​កាសែត កាល​ពីថ្ងៃទី​២៩ កក្កដា ២០១៣ នៅស្នាក់ងារគណបក្សសង្គ្រោះជាតិ @Chea Bunthoeun
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​ជាបឋម នៃ​ការបោះឆ្នោត​កាល​ពីម្សិលមិញ លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​បឋម​នេះ​ឡើយ ដោយ​លោក​យល់ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ការបោះឆ្នោត។

លោក សម រសង្ស៊ី បានអះអាង​នៅ​ក្នុងសន្និសីទការសែត​ដដែល កាលពីព្រឹកមិញថា មានឈ្មោះប្រមាណជាង ១លាន ២សែនឈ្មោះ គឺត្រូវ​បាន​គេ​លុប​​ចោល​ក្នុងបញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​មាន​ឈ្មោះ​ស្ទួន​ប្រមាណ​ជាង​២សែន​នាក់។ ជាង​នេះទៅ​ទៀត លោក​បាន​បន្ថែម​ថា នៅ​មាន​ភាព​មិន​ប្រក្រតី​ផ្សេងទៀត ដោយ​លោកបាន ពន្យល់​ថា ការតវ៉ានេះ មិនមែន​ជា​ហេតុផល​ចង់​បាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​នោះទេ។

ទាក់ទង​នឹង​ការ​មិន​ទទួល​ស្គាល់​លទ្ធផល ប្រធានគណបក្ស​រូបនេះ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះជាតិ នឹង​ធ្វើលិខិត​មួយ​នៅក្នុងថ្ងៃនេះ ជូន​ទៅរដ្ឋាភិបាល ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការពិនិត្យ​ឡើងវិញ ​តាមចំណុចមួយចំនួន។ ដោយ​ក្នុងនោះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ អះអាងថា ជាការ​មិនទទួលស្គាល់ តែ​មានផ្ដល់ជាដំណោះស្រាយ ដោយ​ចង់​ឱ្យ​មានបង្កើតជាគណកម្មាធិការ​ចំរុះ ដែលមានដូចជា កម្មាធិការជាតិ អន្តរជាតិ និង​ភាគី​ទាំងពីរព្រមទាំង គ.ជ.ប.។

ទោះ​ជាយ៉ាង​ណា ថ្នាក់​ដឹកនាំទាំងពីររបស់គណបក្ស​សង្គ្រោះជាតិ សង្ឃឹម​ថា​នឹងទទួលបាន ចំលើយ​ជាវិជ្ជមាន។ ហើយ​ទន្ទឹម​នឹងការមិនទទួលស្គាល់ លទ្ធផល​ជាបឋម​ខាងលើ​នេះ គណបក្សសង្គ្រោះជាតិ​ក៏​បាន​ប្រកាស​ថា​ នឹង​មិន​បោះ​បង់​ចោល​នូវ​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​គណបក្ស​ខ្លួន​ទទួល​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ