អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​សិក្សា​​សង្គម​​និង​​សង្គម​​ស៊ីវិល​៖​គណៈរដ្ឋមន្ត្រី​​ថ្មី​​គួរ​​មាន​ការ​​ផ្លាស់ប្តូរ​​សមាស​ភា​ព​ខ្លះ​ ដើម្បី​​បង្កើន​​ប្រសិទ្ធភាព​​ការងារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ព្រះមហាក្សត្រ​កម្ពុជា​បាន​ត្រាស់បង្គាប់​ចាត់តាំង​លោក​ហ៊ុន សែន ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត​សម្រាប់​អាណត្តិ​ថ្មី​នេះ។ ដូច្នេះ កិច្ចការ​បន្ទាប់ គឺ​លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដើម្បី​ឲ្យ​រដ្ឋសភា​អនុម័ត​ផ្តល់​ទំនុកចិត្ត​នាពេល​ខាងមុខនេះ។ ប៉ុន្តែ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ត្រូវបាន​លោក​ហ៊ុន សែន ធ្វើឡើង​ដោយ​ប្រិតប្រៀង និង​ប្រុងប្រយ័ត្ន​បំផុត​មិន​ឲ្យ​បែកធ្លាយ​ដូច​នៅ​អាណត្តិមុនៗឡើយ។ ថ្វីបើ​សមាសភាព​ថ្មី​មិនទាន់​ចេញ​ជា​ផ្លូវការ ប៉ុន្តែ​អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​សង្គម​ស៊ីវិល​បញ្ចេញមតិ​ថា សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​គួរតែមាន​ការផ្លាស់ប្តូរ​ខ្លះ ដើម្បី​បង្កើន​ប្រសិទ្ធ​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ