ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

លោក​​កឹម សុខា ​ចាត់ទុក​​មរណភាព​​លោក​​ជាម ច័ន្ទនី​ ថា​​ជា​​បាត់បង់​​អ្នក​ស្នេហាជាតិ​​ដ៏​​ក្លាហាន​​មួយ​រូប​

media  
លោក​ជាម ច័ន្ទនី​ ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៥​ ​ខែ​តុលា​ @OU Chanrath

ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ បានចេញ​សារ​មួយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ ដោយ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​លោក ជាម ច័ន្ទនី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២៥ ខែតុលា។ លោក​កឹម សុខា បានចាត់ទុក​មរណភាព​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​ថា គឺជា​ការបាត់បង់​អ្នក​ស្នេហា​ជាតិ​ដ៏​ក្លាហាន​មួយរូប។

បើទោះបី​មិនអាច​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោក​ជាម ច័ន្ទនី ដោយផ្ទាល់​បាន ប៉ុន្តែ​នៅ​ថ្ងៃទី២៦ ខែតុលា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សារ​រំលែក​ទុក្ខ​មួយ​តាមរយៈ​ទំព័រមុខ​ហ្វេ​ស​ប៊ុ​ក​របស់លោក។ តាមរយៈ​សារ​រំលែក​ទុក្ខ​នោះ លោក​កឹម សុខា បាន​សម្តែង​នូវ​សមាន​ទុក្ខ និង​ក្តី​សោកស្តាយ​ចំពោះ​មរណភាព​លោក​ជាម ច័ន្ទនី ។ ជាមួយគ្នានេះ លោក​បានចាត់ទុក​មរ​ណ​ភាព​នេះ ថា​ជាការ​បាត់បង់​នូវ​អ្នកស្នេហាជាតិ​ដ៏​ក្លាហាន និង​ស្មោះត្រង់​ម្នាក់។

មិន​ខុសគ្នា​នឹង​លោក​កឹម សុខា​ដែរ លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​វិញ​តាម​បណ្តាញសារព័ត៌មាន​ក៏បាន​ចាត់ទុក​មរណភាព​របស់លោក​ជាម ច័ន្ទនី ថា​ជាការ​បាត់បង់​ធំធេង​មួយ​សម្រាប់​អតីត​គណបក្សប្រឆាំង។ សម្រាប់​លោក​សម រង្ស៊ី លោក​ជាម ច័ន្ទនី គឺជា​អ្នក​សេ្ន​ហា​ជាតិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព ជាពិសេស​នោះ គឺ​លោក​ជា​មនុស្ស​ដ៏​ស្មោះត្រង់​ចំពោះ​បក្ស។

លោក​ជាម ច័ន្ទនី អតីត​អ្នកតំណាងរាស្ត្រ​ខេត្តកំពង់ធំ​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ បានទទួល​មរណភាព​កាល​នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅ​គេហដ្ឋាន​របស់លោក​ស្ថិតនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រោគាពាធ ក្នុង​អាយុ៥៧ឆ្នាំ។ រំលឹក​ពី​អតីតកាល លោក​ជាម ច័ន្ទនី បាន​ប្រឡូក​ចូល​នយោបាយ​កាលពី​ឆ្នាំ១៩៩៣ជាមួយ​គណបក្សនយោបាយ​មួយ មុន​មក​ចូលរួម​ជាមួយ​គណបក្ស​ជាតិខ្មែរ​របស់លោក​សម រង្ស៊ី ក្នុង​ឆ្នាំ១៩៩។

អតីត​តំណាងរាស្ត្រ​រូបនេះ ធ្លាប់​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ២០០៥ដោយ​តុលាការយោធា​បាន​កាត់ទោស​លោក​រយៈពេល៧ឆ្នាំ ក្រោម​បទ​ចោទ​លួច​បង្កើត​កងទ័ព​ខុសច្បាប់​បម្រើ​ឲ្យ​រដ្ឋាភិបាល​ស្រមោល​របស់​គណបក្ស​ស​ម រង្ស៊ី។ ប៉ុន្តែ​លោក​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​ការលើកលែងទោស​វិញ​នៅក្នុង​ឆ្នាំ២០០។ ចាប់តាំងពី​នោះមក លោក​ជាម ច័ន្ទនី បាន​ដើរ​នយោបាយ​ជាមួយ​លោក​សម រង្ស៊ី រហូត​លោក​បាន​ក្លាយជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយចោល​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១។

ក្រោយ​ទទួលមរណភាព សព​លោក​ជាម ច័ន្ទនី ត្រូវបាន​ក្រុមគ្រួសារ​ត​ម្ត​ល់​រយៈពេល​បី​ថ្ងៃ​នៅ​គេហដ្ឋាន​របស់លោក​ចាប់ពី​ថ្ងៃទី២៥ រហូតដល់​ថ្ងៃទី២៨ តុលា ដើម្បី​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី និង​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​គាំទ្រ​លោក​បាន​ចូលទៅ​គោរព​វិញ្ញាណក្ខន្ធ។ ក្នុងចំណោម​អតីត​តំណាងរាស្ត្រ មន្ត្រី និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​វត្តមាន​លោក​ហ៊ុន ម៉ា​នី កូនប្រុស​ពៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ​ដែល​បាន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជាម ច័ន្ទនី ។ លោក​ហ៊ុន ម៉ា​នី និង ក្រុមការងារ​របស់លោក​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជាម ច័ន្ទនី កាលពី​ថ្ងៃទី២៦ តុលា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ