ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 30/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 30/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 30/03 12h00 GMT
កម្ពុជា

អ្នក​ឃ្លាំមើ​ល​​ការ​បោះឆ្នោត​៖​ការ​ឃុំខ្លួន​​បេក្ខជន​​បក្ស​​ប្រឆាំង​នឹង​​ប៉ះពាល់​​សិទ្ធិ​​ចូលរួម​​ការ​បោះឆ្នោត​​ឃុំ​​សង្កាត់​​របស់​​ពួកគេ​

media  
លោកលី សុគន្ធ​(ឆ្វេង) ​និង​លោកចៅ ​វាសនា ​ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ @ Eng Chhai Eang Facebook

ម្សិលមិញ តុលាការក្រុង​ភ្នំពេញ និង បន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន​ចៅសង្កាត់រង​របស់​គណ​បក្ស​សម រង្ស៊ី ពីររូប​ដែលជា​បេក្ខភាព​លើ​គេ​សម្រាប់​ឈ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ។ ការចាប់ខ្លួន​នេះ ធ្វើ​ឲ្យ​អ្នកឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា សម្តែង​ក្តី​ព្រួយបារម្ភ​ថា វា​នឹង​ប៉ះពាល់​ដល់​ការចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​របស់​ពួកគេ​នៅក្នុង​ការបោះឆ្នោត​ដែល​នឹងធ្វើ​ឡើង​ក្នុង​ខែមិថុនា ប៉ុន្មាន​ខែ​ទៀត​នេះ។

លោក​គល់ បញ្ញា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​Comfrel យល់ថា វា​មិនមែនជា​រឿង​ត្រឹមត្រូវ​ទេ​ដែល​អាជ្ញាធរ​និង​តុលាការ​មក​ចាប់​និង​ឃុំខ្លួន​ចៅសង្កាត់រង​ពីរ​របស់​គណបក្ស​សម រង្សី​ដូច្នេះ។ មិន​ត្រឹមត្រូវ បើតាម​លោក​គល់ បញ្ញា គឺ​ដោយសារតែ​ពួកគេ​ទាំងពីរ​នាក់​នោះ គឺជា​បេក្ខជន​សម្រាប់​ឈ​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ខែមិថុនា​ខាងមុខ។ ដូចនេះ ការឃុំខ្លួន នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាមិនខាន។
 
ចំណែក​លោក​សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​វិញ​បាន​លើកឡើងថា ការចាប់​ឃុំខ្លួន​នេះ អាច​នឹង​ប​បង្ក​ការភ័យខ្លាច​ដល់​បេក្ខជន​ដទៃទៀត​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​របស់​ពួកគេ​ក្នុង​ការចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​ខាងមុខ។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​បេក្ខជន​ណា​មានការ​ភ័យខ្លាច​នឹង​ទិដ្ឋភាព​នេះ​ខ្លាំង ពួកគេ​អាច​នឹង​សុំ​ដកខ្លួន​ចេញពី​ការ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ក៏​ថា​បាន។
 
មន្ត្រី​ទាំងពីរ​របស់​គណបក្ស​សម រង្ស៊ី គឺ​លោ​កចៅ វាសនា ចៅសង្កាត់រង​ប៉ោយប៉ែត​ត្រូវបាន​បាន​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា ដែល​សំណុំ​រឿងនេះ​បានកើត​ឡើង​កាល​ឆ្នាំ២០១៥ឯណោះ។ រីឯ​លោក​លី សុគន្ធ ចៅសង្កាត់រង​បឹងកក់១ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ។ អ្នក​ទាំងពីរ​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាល​ថ្ងៃ​ព្រហស្បតិ៍។
លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្សប្រឆាំង​បានចាត់ទុក​ការចាប់​និង​ឃុំខ្លួន​មន្ត្រី​របស់ខ្លួន​នេះ​ថា គឺជា​រឿង​នយោបាយ។ រឿង​នយោបាយ គឺ​ដោយសារតែ​លោក​អេង ឆៃអ៊ាង​សំអាងថា រឿង​នៅ​បន្ទាយមានជ័យ​បានកើត​តាំងពី​ឆ្នាំ២០១៥ តែ​ទើប​ត្រូវបាន​លើក​មក​ចាត់ការ​នៅពេលនេះ នៅពេលដែល​ការបោះឆ្នោត​ឃុំ​សង្កាត់​កាន់តែ​ខិតចូល​ដល់។ ហើយ​រឿងនេះ​ទៀតសោត លោក​គូសបញ្ជាក់ថា មិន​ពិត​ទៅទៀត។ ចំណែក​ករណី​នៅ​ភ្នំពេញ​វិញ លោក​អេង ឆៃអ៊ាង​អះអាងថា វា​មិនមែន​ជាការ​ក្លែង​ឯកសារ​ឯណា​ទេ ប៉ុន្តែ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​បក្ស​សុទ្ធសាធ។
 
សម្រាប់​លោក​អេង ឆៃអ៊ាង នេះ​គឺជា​រូបភាព​បំបាក់ស្មារតី​មកលើ​បេក្ខជន​ផ្សេងទៀត​របស់​គណបក្សប្រឆាំង​នៅមុន​ការបោះឆ្នោត​មកដល់។ ហេតុ​ដូច្នេះហើយ លោក​ស្នើ​ឲ្យ​តុលាការ​កុំ​ធ្វើតាម​អំណាច​នយោបាយ​បង្ក​ឲ្យ​មានការ​ឈឺចាប់​ដល់​មន្ត្រី​របស់លោក និង​អំពាវនាវ​ឲ្យ​គណបក្សកាន់អំណាច​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ ហើយ​ឈប់​ប្រើ​អំណាច​គាបសង្កត់​លើ​បេក្ខជន​របស់​គណបក្សប្រឆាំង​ទៀត។
 
លោក​សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា រឿងនេះ​គឺជា​រឿង​របស់​តុលាការ។ ដូច្នេះ​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​គឺ​គ្រាន់តែ​ជាម​តិ​មួយ​ប៉ុណ្ណោះ។ លោក​ថា ការឃុំខ្លួន​មន្ត្រី​បក្សប្រឆាំង​របស់​តុលាការ និង​ដំណើរការ​ឆ្ពោះទៅរក​បោះឆ្នោត គឺជា​រឿង​ពីរ​ផ្សេង​ពីគ្នា មិន​ពាក់ព័ន្ធ​គ្នា​នោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ