អានតួអត្ថបទ
បទយកការណ៍

​វេជ្ជបណ្ឌិត​​ហេង វុទ្ធី​៖​លោក​​Beat Richner ​ជា​​គ្រូពេទ្យ​​ខ្វល់​​តែ​​ពី​​សុខភាព​​កុមារ ​តែ​​ភ្លេច​​ស្នេហា​​សុខភាព​​ខ្លួនឯង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​វេជ្ជបណ្ឌិត​Beat Richner បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅក្នុង​ប្រទេស​ស្វី​ស​ក្នុង​អាយុ៧១ឆ្នាំ។ លោក​វេជ្ជបណ្ឌិត​Beat Richner មិនមាន​គ្រួសារ​ផ្ទាល់ខ្លួន​ទេ ពោល គឺ​លោក​បាន​យក​ពេលវេលា​ទាំងអស់​របស់លោក​មក​ព្យាបាល​ជំងឺ​កុមារ​នៅ​កម្ពុជា។ ដើម្បី​ជាការ​ដឹងគុណ​ដល់​បិតា​កុមារ​កម្ពុជា​រូបនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បានរៀបចំ​ដាក់​តម្កល់​រូបថត​របស់លោក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ចាប់ពី​ថ្ងៃទី១០ដល់​ថ្ងៃទី១៤ ខែកញ្ញា។ ឆ្លៀតឱកាស​នេះ វណ្ណ សុគន្ធា សូម​នាំ​លោកអ្នក​នាង​ទៅ​ស្វែងយល់​ពី​កិច្ចការ​ការងារ និង​ជីវិតចុងក្រោយ​របស់លោក​វេជ្ជបណ្ឌិត​Beat Richner នៅ​កម្ពុជា​តាមរយៈ​ការនិទាន​ប្រាប់​ពី​លោក​វេជ្ជបណ្ឌិត​ហេង វុទ្ធី។ លោក​វេជ្ជបណ្ឌិត​ហេង វុទ្ធី ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ដែល​ធ្លាប់​ធ្វើការ​និង​ស្គាល់​លោក​វេជ្ជបណ្ឌិត​Beat Richnerជាង២០ឆ្នាំ​មកហើយ។

លោក​វេជ្ជបណ្ឌិត​Beat ​Richner ​កាល​នៅ​មាន​ជីវិត​
លោក​វេជ្ជបណ្ឌិត​Beat ​Richner ​កាល​នៅ​មាន​ជីវិត​ @Kuntha Bopha Hospital
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ