បទយកការណ៍
អ្នករត់កង់បីឥណ្ឌាខ្លះរអ៊ូពីការរកចំណូលមិនសូវបានព្រោះកំណើនអ្នករត់យាននេះកើនឡើងខ្លាំងពេក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៩
អ្នករត់រ៉ឺម៉កកង់បីខ្មែរជាច្រើនបានបោះបង់រ៉ឺម៉ករបស់ខ្លួនចោលទៅស្រវារត់រ៉ឺម៉កកង់បីឥណ្ឌា ដើម្បីរកចំណូលបានច្រើនជាងមុន។ ដំបូងៗឡើយ ការរកចំណូលពីយានថ្មីនេះ ហាក់បានកក់កប់គ្រាន់បើដែលធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេមានលំនឹងប្រសើរជាងមុន។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ អ្នករត់រ៉ឺម៉កកង់បីឥណ្ឌាមួយចំនួនចាប់ផ្តើមរអ៊ូរទាំពីការរកចំណូលមិនសូវបានដូចមុន ដោយសារតែកំណើននៃអ្នករត់រ៉ឺម៉កកង់បីឥណ្ឌាបានកើនឡើងខ្លាំង។ អ្នកខ្លះប្រាប់ថា ចង់ប្តូរមុខរបរនេះថែមទៀត។