អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​​ស្គាល់​​លោក​កែម ឡី ​ចង់ឃើញ​​យុត្តិធម៌​​ពិត​​សម្រាប់​​លោក​​បណ្ឌិត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃនេះ គឺ​ថ្ងៃទី៣នៃ​ពិធីបុណ្យ១០០ថ្ងៃ​សព​លោក​បណ្ឌិត​កែម ឡី ហើយក៏​ជា​ពេលដែល​រូបសំណាក​ធ្វើ​ពី​ស្ពាន់​របស់លោក​ត្រូវ​ដង្ហែ​យកទៅ​តាំង​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តតាកែវ​ដែរ។ តាំងពី​ម្សិលម្ង៉ៃ និង​ម្សិលមិញ ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បានមក​គោរព​រូបសំណាក​លោក​កែម ឡី​ជា​ហូរហែរ​នៅក្នុង​វត្ត​ចាស់។ ទន្ទឹមនឹង​ខួប១០០ថ្ងៃ​នៃ​ការបាញ់សម្លាប់​លោក​កែម ឡី នេះ ងាក​ទៅ​មើល​ដំណើរ​ស្វែងរក​យុត្តិធម៌​ជូន​លោក​វិញ គឺ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ។ នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​ស្គាល់ និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក​កែម ឡី មានការ​លើកឡើង​ជាច្រើន​អំពី​រឿងនេះ និង​ថា ពួក​ចង់ឃើញ​យុត្តិធម៌​ពិត​សម្រាប់​លោក​បណ្ឌិត​កែម ឡី។

រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​
រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​ @Heam Chetra
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ