បទយកការណ៍
ទូកងតំណាងខ្មែរកម្ពុជាក្រោមបានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមការប្រកួតក្នុងបុណ្យអុំទូកខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៨
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា ខាងមុខនេះ។ នៅខណៈនេះ ទូកងជាច្រើនកំពុងត្រូវបានរៀបចំកែលម្អ និងតុបតែងបន្ថែមសម្រាប់ត្រៀមចូលរួមប្រណាំង។ ក្នុងនោះ ទូកងតំណាងឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមត្រូវបានគណៈកម្មការទូកនេះបានកែលម្អរួចជាស្រេច ស្របពេលអ្នកអុំទូកក៏កំពុងចាប់ហ្វឹកហាត់អុំផងដែរ។ គណៈកម្មការទូកងនេះ បានលើកឡើងថា ឆ្នាំនេះបានត្រៀមខ្លួនបានល្អជាងឆ្នាំមុន និងសង្ឃឹមទទួលបានជោគជ័យលេខ១ថែមទៀត។