ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការជួលដីឲ្យវៀតណាមនៅតាមបណ្តោយព្រំដែននៅតែបន្តកើតមាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៨
ម្សិលមិញ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានជួបប្រជុំពិភាក្សាគ្នាជាលើកទី២ សម្រាប់ជំនួបពិភាក្សាប្រចាំខែ។ នៅក្នុងកិច្ចប្រជុំនោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សឆន្ទៈខ្មែរលើកឡើងថា ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខេត្តជាប់ព្រំដែននៅតែបន្តជួលដីឲ្យវៀតណាម។ ក្រសួងមហាផ្ទៃកម្ពុជាស្វាគមន៍ចំពោះការរកឃើញនេះ ប៉ុន្តែស្នើឲ្យបង្ហាញភស្តតាងឲ្យច្បាស់លាស់ ដើម្បីក្រសួងចាត់វិធានការ។