បទយកការណ៍
នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានកម្ពុជាប្តេជ្ញារួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៨
យប់មិញនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាននានាមកពីទូទាំងប្រទេសកម្ពុជាដូចការគ្រោងទុកជាលើកទី។ ក្នុងសន្ទរកថានាពេលនោះ លោកនាយករដ្ឋមន្ត្រី បានសំណូមពរជាច្រើនចំណុចដល់អ្នកសារព័ត៌មាន ក្នុងនោះ លោកបានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់រួមគ្នាលុបបំបាត់ចោលព័ត៌មានក្លែងក្លាយ។ អ្នកសារព័ត៌មានដែលបានចូលរួមក្នុងជំនួបប្រចាំឆ្នាំនេះ ក៏បានអះអាងតបវិញដោយប្តេជ្ញាថា នឹងខិតខំតាមដែលអាចធ្វើទៅបាន ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា។