តើការនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្ររបស់លោកសម រង្ស៊ីជាអចេតនាឬជាចេតនាក្នុងបំណងអ្វីផ្សេង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៤
តាំងពីថ្ងៃសុក្រ រហូតដល់ថ្ងៃសៅរ៍ម្សិលមិញនេះ ការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសខ្លាំងៗលើលោកសម រង្ស៊ី ពីសំណាក់រដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាល កងទ័ព នគរបាល និងបក្សនយោបាយផ្សេងៗ បានកើតឡើងព្រមៗគ្នាតែម្តង។ ការថ្កោលទោសនេះ គឺដោយសារតែលោកសម រង្ស៊ី បាននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រកម្ពុជាតាមរយៈបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលយប់ថ្ងៃព្រហស្បតិ៍។ ការនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រនេះ លោកសម រង្ស៊ី ធ្លាប់នូវបណ្តឹងម្តងរួចមកហើយ ប៉ុន្តែនៅពេលនេះ លោកនៅតែបង្កើតឱ្យមានបញ្ហានេះជាថ្មី។ ដូច្នេះ តើការនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រនេះ ជាអចេតនា ឬជាចេតនារបស់លោកសម រង្ស៊ី ក្នុងគោលបំណងអ្វីផ្សេង?