ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

លោក​​សម រង្ស៊ី ​ថ្លែង​សរ​សើ​រ​ស​ន្និសីទ​​​អតីត​​បក្ស​ប្រឆាំង​​នៅ​​អាមេរិក​ ក្រោយ​ពី​​លោក​​កឹម សុខា​​ប្រកាស​​មិន​​គាំទ្រ​

media  
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @Sam Rainsy Facebook Page

ថ្ងៃអាទិត្យ ទី០២ ធ្នូ​នេះ គឺជា​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​ពិភពលោក​របស់​តំណាង​សាខា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស។ កាលពី​ម្សិលមិញ លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចូលរួម​ក្នុង​ស​ន្និសិទ​ជា​លើកទីមួយ​នេះដែរ។ លោក​សម រង្ស៊ី ថែមទាំង​ថ្លែង​សរសើរ​ការរៀបចំ​ស​ន្និសិទ​នេះ​ថែមទៀត បើទោះបី​លោក​កឹម សុខា បានប្រកាស​មិន​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ក៏ដោយ។

គឺ​នៅ​ចំពោះមុខ​ប្រជា​ពល​ដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​សន្និសីទ​នៅក្នុង​ទីក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក លោក​សម រង្ស៊ី បាន​អះអាង​ជាថ្មី​ថា លោក​មក​ចូលរួម​នេះ គឺ​ក្នុងឋានៈ​ជា​ភ្ញៀវ​ប៉ុណ្ណោះ មិនមែនជា​អ្នករៀបចំ​ចាត់ចែង​សន្និសីទ​នេះឡើយ។ បើទោះបីជា​ភ្ញៀវ​មែន ប៉ុន្តែ​លោក​សម រង្ស៊ី ត្រូវបាន​គេ​ផ្តល់​មីក្រូ ដើម្បី​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់លោក។ លោក​បាន​ថ្លែង​អបអ​សាទរ​ចំពោះ​ការរៀបចំ​សន្និសីទ​ពិភពលោក​ស្តី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី ក៏បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ដែល​បានឃើញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មក​ចូលរួម​សន្និសីទ​នេះ ហើយ​លោក​ក៏បាន​កោតសរសើរ​និង​អរគុណ​ដល់​ពួកគេ​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​ធនធាន​ផ្ទាល់​មក​ចូលរួម​សន្និសីទ​នៅ​សហរដ្ឋអាមេរិក។

សន្និសីទ​ពិភពលោក​របស់​តំណាង​សាខា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស រៀបចំ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី១ និង​ថ្ងៃទី២ ធ្នូ​នេះ។ សន្និសីទ​ជា​លើកទីមួយ​នេះ ធ្វើឡើង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុងប្រទេស​កម្ពុជា​ឡើងវិញ។ ប៉ុន្តែ​សន្និសីទ​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​ភាព​ចម្រូង​សម្រាស។ ចម្រូង​សម្រាស ដោយសារតែ​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​មួយចំនួន​មិន​ពេញចិត្ត និង​មិនបាន​ទៅ​ចូលរួម​ទេ ដោយ​ពួកគេ​គិតថា សន្និសីទ​នេះ នឹងធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា សន្និសីទ​ដែល​រៀបចំ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៊ី នៅពេលនេះ​គឺ​ដើម្បី​ជ្រើសរើស​ឲ្យ​លោក សម រង្ស៊ី មក​ដឹកនាំ​គណបក្សប្រឆាំង​ឡើងវិញ។ ប៉ុន្តែ​អ្នករៀបចំ​សន្និសីទ បាន​ច្រានចោល​ការលើកឡើង​នេះ។
 

គួរ​ជំរាបជូន​ថា តាំង​ពីមុន​សន្និសីទ​រៀ​ប​ចំ​ឡើង លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​មេធាវី​បាន​អះអាងថា លោក​មិន​គាំទ្រ​ឲ្យ​មានការ​រៀបចំ​សន្និសីទ​ពិភពលោក​នេះឡើយ។ ផ្ទុយ​ពី​លោក​កឹម សុខា លោក​សម រង្ស៊ី​វិញ​បាន​គាំទ្រ​ស​ន្និសិទ​នេះ ហើយ​ថែមទាំង​បាន​ទៅ​ចូលរួម​ការអញ្ជើញ​រប​ស់​ក្រុម​អ្នករៀបចំ​ថែមទៀត។ សម្រាប់​លោក​សម រង្ស៊ី នេះ គឺជា​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​រំពឹងថា លទ្ធផល​ដែល​កើតចេញពី​សន្និសីទ​នេះ ក៏​ប្រវត្តិសាស្ត្រ​ផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ