អានតួអត្ថបទ
កម្ពជា

ឆ្នាំ​២០១៩ ​រដ្ឋាភិបាល​​កម្ពុជា​​គ្រោង​​ចំណាយ​​ថវិកា​​ប្រមាណ​៦.៧​ពាន់​​លានដុល្លារ​

សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា សម្រេច​អនុម័ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ បើតាម​សេចក្ដីព្រាង​នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកាជាតិ​ដល់​ទៅ​ប្រមាណ​ជា ៦.៧ពាន់លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ២០១៩ខាងមុខ។

​គណៈរដ្ឋមន្រ្តី​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ថវិកា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​២៦ ​ឆ្នាំ​២០១៨​
​គណៈរដ្ឋមន្រ្តី​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ថវិកា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​២៦ ​ឆ្នាំ​២០១៨​ @PM Hun Sen
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ឆ្នាំ ២០១៩ខាងមុខនេះ រដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ជាង២៧លាន​លាន​រៀល (២៧ ១៦៤ ៩៩៦ លាន​រៀល ) ឬ​ប្រមាណ​ជា ៦.៧ ពាន់​​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ កើនឡើង ១១,៤% បើ​ប្រៀបធៀប​នឹង​ច្បាប់​ឆ្នាំ២០១៨ ដែលមាន​ចំនួន​សរុប​ចំនួន​ជាង២៤លាន​លាន​រៀល(២៤,៣៧៥,១០២លាន​រៀល) ឬ​ប្រហែល៦០៣៣ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ការចំណាយ​ចរន្ត​ថវិការដ្ឋ​មាន​ចំនួន​ជិត១៨លាន​លាន​រៀល (១៧ ៩០៧ ៥៤៩លាន​រៀល) ឬ​ប្រហែល​ជាង៤ពាន់​លាន​ដុល្លារ កើនឡើង១២,៣%។ ចំណែក​ការចំណាយ​មូលធន​ថវិការដ្ឋ មាន​ចំនួន​ជាង៩លាន​លាន​រៀល (៩ ២៥៧ ៤៤៧ លាន​រៀល) ឬ​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៩,៨% បើ​ប្រៀបធៀប​នឹង​ច្បាប់​ឆ្នាំ២០១។ នេះ​បើ​យោងតាម​ខ្លឹមសារ​សង្ខេប​ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំណែក ចំណូល​សរុប​ថវិកាជាតិ​វិញ រដ្ឋាភិបាល​កម្ពុជា​គ្រោង​បង្កើន​ជាង២៦លាន​លាន​រៀល (២៦ ៧៥៩ ៩៩៦ លាន​រៀល) ឬ​ជាង ៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ចំណូល​ចរន្ដ​ថ្នាក់ជាតិ​ឲ្យ​ស្មើនឹង​ជាង១៩លាន​លាន​រៀល (១៩ ៥៩៣ ១១១ លាន​រៀល) ឬ ប្រមាណ៤,៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណូល​មូលធន​ថវិកាជាតិ​ត្រូវបាន​គ្រោង​ចំនួន​ជាង៥លាន​លាន​រៀល (៥ ៧៦៦ ៩១៧ លាន​រៀល) ឬ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក កើនឡើង ១៥,៩% ធៀប​នឹង​ច្បាប់​ឆ្នាំ ២០១៨ ក្នុងនោះ​ចំណូល​មូលធន​ដោយ​ហិរញ្ញប្បទាន​ពី​ក្រៅប្រទេស​ស្មើនឹង​ប្រមាណ ២០% នៃ​ចំណាយ​ថវិការដ្ឋ​សរុប​ឆ្នាំ ២០១៩ ប៉ុណ្ណោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​អះអាង​ឲ្យ​ដឹងថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ មាន​គោលដៅ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​អនុវត្តតាម​គោលនយោបាយ​អាទិភាពសំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្ដែង​នានា ដែល​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ឆ្នាំ២០១៩ ដែលជា​ឆ្នាំ​ទី១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី។

បន្ថែម​លើ​នេះ លោក​ក៏បាន​គូស​បញ្ជាក់ដែរថា នៅក្នុង​រយៈពេល​មធ្យម​ខាងមុខ ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​នឹង​ឈានដល់​ដំណាក់កាល​ប្រែប្រួល​ថ្មី​មួយទៀត ជាពិសេស​ចាប់ពីពេលនេះ​ទៅ​រយៈពេល៥ឆ្នាំ​ខាងមុខ ដែលជា​រយៈពេល​អន្ដរ​កាល​ឆ្ពោះទៅ​សម្រេច​ឋានៈ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣។ កាស​ម្រេច​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ជា​ស្វ័យប្រវត្តិ​តែម្តង។

ស្របពេល​កម្ពុជា​កំពុង​រង​នូវ​ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នាពេលថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ពី​ការត្រៀម​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​ដែល​កើតចេញពី​បញ្ហា​នេះ​ផងដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​មិនទាន់​បង្ហាញ​លម្អិត​ពី​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នេះ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ