ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

បក្ស​នយោបាយ​​ចំនួន​៧ ​នឹង​​បើក​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​​ក្រុម​ប្រឹក្សា​​អាណត្តិ​​ទី៣​នៅ​​សប្តាហ៍​​ក្រោយ​

media  
គ.ជ.ប @Google

ការ​​បោះឆ្នោត​​​ជ្រើសរើស​​ក្រុមប្រឹក្សា​​រាជធានី ខេត្ត​ ក្រុង​ ស្រុក ​ខណ្ឌ ​អាណត្តិ​​ទី៣​ នឹង​ធ្វើ​​ឡើង​​នៅ​​ថ្ងៃ​អាទិត្យ​ទី២៦​​ខែឧសភា​ខាងមុខ​នេះ។​​ចំណែក​ដំណើការ​​ឃោសនា​​បោះឆ្នោត​​វិញ ​នឹង​​ចាប់ផ្តើម​​ធ្វើឡើង​​ចាប់ពី​​ថ្ងៃ​សុក្រ​​ទី១៧ ​សប្តាហ៍​​ក្រោយ​​នេះ​ហើយ​។នេះ​​បើតាម​​ការ​បញ្ជាក់​​ឱ្យ​ដឹង​​របស់​​គណៈកម្មាធិកា​រ​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​​ហៅ​​កាត់​​ថា​គ.ជ.ប​​កាល​ពី​​ថ្ងៃ​​សុក្រ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់​ឱ្យដឹងថាការឃោសនា​បោះ​​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ឆ្នាំ២០១៩នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៧ ដល់​ថ្ងៃទី២៤ ខែឧសភា គឺមាន​រយៈពេល៨ថ្ងៃ​តែប៉ុណ្ណោះ ពោលគឺ​ខុសពី​អាណត្តិ​ទី១ និង អាណត្តិ​ទី ២ ដែលមាន​រយៈពេល១៥ថ្ងៃ។បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​នយោបាយ​ដែលមាន​បំណង​ធ្វើ​ការហែក្បួន​ឃោសនាបោះឆ្នោតត្រូវ​ជូនដំណឹង​ទៅ​គណៈកម្ម​ការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ឱ្យបាន​យ៉ាងហោចណាស់៣ថ្ងៃមុន​ថ្ងៃ​ហែ​ក្បួន​ឃោសនាបោះឆ្នោត។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចូលរួម​ចំនួន៧គណបក្ស​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ។ ចំណែក អ្នក​ចូល​រូ​ម​បោះឆ្នោត​មាន​ចំនួន​ជាង១ម៉ឺន១ពាន់៥រយ​នាក់។

ជាមួយគ្នានេះគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)ក៏បាន​ឱ្យដឹង​ដែរ​ថា គ.ជ.ប​បាន​បោះ​ពុ​ម្ភ​សន្លឹកឆ្នោត​ចំនួន​ជាង៤ម៉ឺន៩ពាន់​សន្លឹកដើម្បី​ប្រើប្រាស់​ក្នុងការ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា នៅ​ថ្ងៃទី២៦ ឧសភា។ ក្នុងនោះ សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន២ម៉ឺន២ពាន់២រយ​សន្លឹក។ រីឯ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន២ម៉ឺន២ពាន់២រយ​សន្លឹក​ដូចគ្នាខណៈ​សន្លឹកឆ្នោត​គំរូ​មាន​ចំនួន៤,៦៦០សន្លឹក។ សន្លឹកឆ្នោត​ទាំងនេះ នឹងត្រូវ​បោះ​ពុ​ម្ភ​រួចរាល់​នៅ​ថ្ងៃទី១២ ខែឧសភា​នេះ។

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ដែល​នឹង​ធ្វើឡើង​នាពេល​ខាងមុខនេះគឺជា​ការបោះឆ្នោត​អសកល​ដែល​មាន​តែ​សមាជិក​ក្រុម​ឃុំសង្កាត់​ក្នុង​អាណត្តិ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​បោះឆ្នោត។ ការបោះឆ្នោត​នេះ ធ្វើឱ្យ​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង កិច្ចការ​បោះឆ្នោត​សន្និដ្ឋាន​ជាមុន​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អ​សនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ច្រើន ក្នុងការ​បោះឆ្នោត​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ