បទយកការណ៍
អ្នកអានកាសែតធ្លាក់ចុះខណៈព័ត៌មានតាមបណ្តាញសង្គមវាយលុក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣៦
នៅកម្ពុជាមានស្ថាប័នកាសែតសរុបប្រមាណជា ៧ពាន់ស្ថាប័ន ប៉ុន្តែ កាសែតដែលគេមិនសូវស្គាល់ឈ្មោះប្រមាណ៣៣០ កន្លែង ត្រូវបានក្រសួងព័ត៌មានលុបឈ្មោះចោល នៅថ្ងៃទី ១៨ ធ្នូ ថ្មីៗនេះ ។ កាសែតទាំងនោះ ភាគច្រើនជាកាសែតដែលអស់សុពលភាព ហើយដែលគេមិនឃើញចេញផ្សាយសោះឡើយ។ ចំណែក កាសែតដែលនៅបន្តចេញផ្សាយជាទៀងទាត់ប្រចាំថ្ងៃ មានមិនដល់១០ផងនោះ ក៏ប្រឈមនឹងការបាត់បង់អ្នកអានជាបណ្តើរៗដែរ ដោយសារតែព័ត៌មានពីបណ្តាញសង្គមវាយលុកលឿនរហ័ស។