ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

បញ្ហា​​នៅ​​ហុងកុង​៖​កម្ពុជា​​ប្រកាស​​គាំទ្រ​​នូវ​​ចំណាត់ការ​​របស់​​សមត្ថ​កិច្ច​​ទៅ​លើ​​ក្រុម​បាតុករ​

media  
Enfrentamientos entre manifestantes y policías en el aeropuerto de Hong Kong, este 13 de agosto de 2019. REUTERS/Thomas Peter

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងការបរទេស​កាល​ពី​យប់មិញ​នេះ បានប្រកាស​ជំហរ​នៅ​ខាង​រដ្ឋអំណាច​ចិន​ចំពោះ​ភាពចលាចល​ក្នុងការ​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​ថែមទាំង​ប្រកាស​គាំទ្រ​នូវ​ចំណាត់ការ​នានា​របស់​ស​ម​ត្ថ​កិច្ច​ហុងកុង​ទៅលើ​ក្រុមបាតុករ​ថែមទៀត។ ជំហរ​ច្បាស់លាស់​របស់​កម្ពុជា​ចំពោះ​បញ្ហា​នៅ​ហុងកុង​នាពេលនេះ ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​លើកយក​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​ហុងកុង​មក​ពន្យល់​ប្រាប់​ភាគី​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ។

គឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​តែ​ខ្លឹម​កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ចេញមក​ប្រកាស​ជំហរ​ថា កម្ពុជា​គោរព​គោលនយោបាយ​ចិន​មួយ និង ចាត់ទុក​ស្ថានការណ៍​ដែល​កំពុង​វិ​វត្ត​នៅក្នុង​ទីក្រុង​ហុងកុង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ មិន​តែ​ប៉ុណ្ណេះ​ទេ ក្រសួងការបរទេស​ថែមទាំង​គូសបញ្ជាក់​ទៀតថា ប្រទេស​កម្ពុជា​គាំទ្រ​នូវ​រាល់​ចំណាត់ការ​ចាំបាច់​នានា​របស់​រដ្ឋាភិបាល​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង ដើម្បី​រក្សា​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​ការរួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​របស់​ប្រទេស និង​ការប្រតិបត្តិ​ជា​អន្តរជាតិ។

ជាការ​កត់សម្គាល់ ជំហរ​ដ៏​ម៉ឺងម៉ាត់​ដាច់ខាត​របស់​កម្ពុជា​ចំពោះ​បញ្ហា​នៅ​ហុងកុង​នាពេលនេះ ហាក់ដូចជា​ការឆ្លើយតប​ទៅនឹង​ស្ថានទូត​ចិន​នៅ​កម្ពុជា។ ស្ថានទូត​ចិន​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​សុក្រ បានចេញ​ផ្សាយ​អត្ថបទ​កម្រាស់៤ទំព័រ​របស់​ឯកអគ្គ​រដ្ឋទូត​ចិន​ស្តីពី​បញ្ហា​ដែល​កំពុង​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង។ និយាយ​ឱ្យ​ខ្លី និង​ស្រួល​យល់ អត្ថបទ​នេះ​បាន​ពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​ភាពចលាចល​ដែល​កំពុង​កើតឡើង​នៅ​ហុងកុង​ប្រាប់​ដល់​កម្ពុជា​ដែលជា​មិត្ត។

លោក​ឯកអគ្គ​រដ្ឋ​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ចង្អុល​ប្រាប់ថា ភាពចលាចល​នៅ​ទីក្រុង​ហុងកុង​ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ហៅថា ជាការ​ប្រឆាំង​តទល់​ដោយ​សន្តិភាព​នោះ គឺជា​សកម្មភាព​ហិង្សា​យ៉ាង​ននល​ទៅវិញ​ទេ។ លោក​ក៏បាន​ប្រាប់​កម្ពុជា​ដែរ​ថា ភាពចលាចល​នៃ​ទីក្រុង​ហុងកុង គឺជា​លទ្ធផល​នៃ​ការជ្រៀតជ្រែក​ពី​កម្លាំង​ខាងក្រៅ។ កម្លាំង​ខាងក្រៅ​នេះ គឺ​លោក​ចង់​សំដៅទៅ​សហរដ្ឋអាមេរិក និង បស្ចិមប្រទេស​មួយចំនួន​ទៀត។ ជាមួយគ្នានេះ លោក​ទូត​ចិន ក៏បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ដែល​គាំទ្រ​សមត្ថកិច្ច​ហុងកុង​ក្នុងការ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ចំពោះ​បញ្ហា​នេះ។

ក្រៅពី​ចិន​ខ្លួនឯង កម្ពុជា​ក៏បាន​ប្រកាស​គាំទ្រ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ហុងកុង​ផងដែរ។ សម្រាប់​ក្រសួងការបរទេស​កម្ពុ​ជា គឺ​កម្ពុជា​ចង់ឃើញ​ការ​ត្រឡប់​មករក​ប្រក្រតីភាព​ឱ្យបាន​ឆាប់​នូវ​ជីវភាព​រស់នៅ​ប្រកបដោយ​សុខសន្តិភាព​របស់​ប្រជាជន​ហុងកុង​ទាំងមូល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ