អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​រដ្ឋាភិបាល​​កម្ពុជា​​ពិត​​មាន​​ឆន្ទៈ​​ស្ទាក់ស្ទើរ​​ក្នុង​ការ​​ការពារ​​ព្រៃឈើ​​មែន​ឬ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ​កាលពី​ថ្ងៃទី៣០ ខែសីហា បានបង្ហាញ​នូវ​កង្វល់ និង សម្តែង​ការព្រួយបារម្ភ​អំពី​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា។ បើទោះបី​នៅពេលនេះ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​ដុតដៃដុតជើង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​ក្រុម​សកម្មជន និង​យុវជន​ការពារ​ព្រៃឈើ បាន​លើកឡើងថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ស្ទាក់ស្ទើរ​ក្នុងការ​ការពារ និង អភិរក្ស​ព្រៃឈើ។ តើ​ពិតជា​អ៊ីចឹង​មែនឬ?

ទីកន្លែងបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ (រូបភាពឯកសារ)
ទីកន្លែងបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ (រូបភាពឯកសារ) @FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ