លុយប្ដូរយកតំណែងដែលជាដំបៅចាស់គួរព្យាបាលបែបណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៩
«ប្រាកដហើយថា ជាអំពើពុករលួយ រត់ការដើម្បីបានធ្វើចៅហ្វាយខេត្ត»នេះគឺជាការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល ដែលការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទម្លាយឲ្យដឹងថា បើទោះបីជាគម្រោងបំបែកខេត្តថ្មីមិនទាន់លេចចេញជារូបរាងក៏ដោយ តែករណីរត់ការដើម្បីបានធ្វើចៅហ្វាយខេត្តកើតឡើងមុនរួចទៅហើយ។ បើតាមមន្ត្រីអង្គការសង្គមស៊ីវិល ទោះជាគម្រោងបង្កើតខេត្តថ្មីបានលុបចោលក៏ដោយ តែសម្រាប់បរិបទប្រទេសកម្ពុជា បានក្លាយជាទម្លាប់ទៅហើយក្នុងការសូកលុយដើម្បីបានតំណែង។ តែយ៉ាងណាក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី គឺជា កណ្ដឹងគោះឡើងបង្ហាញពីភាពរឹងមាំរបស់រដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដូច្នេះដំបៅចាស់នេះ គួរព្យាបាលដោយរបៀបណា?