អានតួអត្ថបទ
បទសម្ភាស

​លោក​​ឌឹ​ម សុ​វណ្ណា​រុំ​៖​“ជា​​សមាជិក​​គ.ជ.ប​​ថ្មី ​ខ្ញុំ​​គ្មាន​ជម្រើស​​អ្វី​​ក្រៅ​ពី​​ធ្វើការ​​តាម​ច្បាប់​​គ.ជ.​ប​នោះ​ទេ"​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ រដ្ឋសភា​ខ្មែរ​ជ្រើសរើស​បាន​ហើយ​នូវ​សមាជិក​គ.ជ.ប​ថ្មី​ចំនួន៣នាក់ ដើម្បី​ជំនួស​នូវ​សមាជិក​កូតា​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​លាលែង​ពី​ដំណែង។ សមាជិក​ថ្មី​ពីរ​នាក់​របស់​គ.ជ.ប គឺ​មកពី​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា។ ចំណែក​សមាជិក​ម្នាក់ទៀត គឺ​លោក​ឌឹ​ម សុ​វណ្ណា​រុំ ដែល​គេ​ស្គាល់​ទូទៅ​ថា ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណ: នៃ​សាលាក្តី​ខ្មែរក្រហម និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា។ នៅ​រាត្រី​នេះ លោក​ឌឹ​ម សុ​វណ្ណា​រុំ បានផ្តល់​សម្ភាសន៍​ផ្តាច់​មួយ​ជាមួយ​វណ្ណ សុគន្ធា។ ឆ្លើយ​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​ឌឹ​ម សុ​វណ្ណា​រុំ អះអាងថា ជា​សមាជិក​គ.ជ.ប​ថ្មី លោក​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ធ្វើការ​ងារ​ទៅតាម​ច្បាប់​របស់​គ.ជ.ប ប៉ុណ្ណោះ។

លោកឌឹម សុវណ្ណារុំ ​សមាជិក​ថ្មី​របស់​គ.ជ.ប​
លោកឌឹម សុវណ្ណារុំ ​សមាជិក​ថ្មី​របស់​គ.ជ.ប​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ