លោកឌឹម សុវណ្ណារុំ៖“ជាសមាជិកគ.ជ.បថ្មី ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើការតាមច្បាប់គ.ជ.បនោះទេ"
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៧
ម្សិលមិញ រដ្ឋសភាខ្មែរជ្រើសរើសបានហើយនូវសមាជិកគ.ជ.បថ្មីចំនួន៣នាក់ ដើម្បីជំនួសនូវសមាជិកកូតាអតីតបក្សសង្គ្រោះជាតិដែលបានលាលែងពីដំណែង។ សមាជិកថ្មីពីរនាក់របស់គ.ជ.ប គឺមកពីគណបក្សហ្វ៊ុន ស៊ិនប៉ិច និងគណបក្សសញ្ជាតិកម្ពុជា។ ចំណែកសមាជិកម្នាក់ទៀត គឺលោកឌឹម សុវណ្ណារុំ ដែលគេស្គាល់ទូទៅថា ជាប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណ: នៃសាលាក្តីខ្មែរក្រហម និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នៅរាត្រីនេះ លោកឌឹម សុវណ្ណារុំ បានផ្តល់សម្ភាសន៍ផ្តាច់មួយជាមួយវណ្ណ សុគន្ធា។ ឆ្លើយនឹងសំណួររបស់វណ្ណ សុគន្ធា លោកឌឹម សុវណ្ណារុំ អះអាងថា ជាសមាជិកគ.ជ.បថ្មី លោកគ្មានជម្រើសអ្វីក្រៅតែពីធ្វើការងារទៅតាមច្បាប់របស់គ.ជ.ប ប៉ុណ្ណោះ។