បទសម្ភាស
លោក ហង្ស វណ្ណៈ៖ ទិវានៃការចងចាំគឺជោគជ័យមួយនៃការទាមទាររបស់ជនរងគ្រោះសម័យខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះគឺលោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។ ដោយសារតែថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំសម្រាប់ការចងចាំដល់ការស្លាប់របស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម លោក ហង្ស វណ្ណៈ ថ្លែងថា ទិវានេះជាការសំដែងសម្មានចិត្តអាណិតអាសូ គឺមិនមែនជាទិវានៃការសោកសៅទេ។ ប៉ុន្តែលោកចាត់ទុកថា ការកំណត់ថ្ងៃនេះជាទិវាជាតិ នៃការចងចាំគឺជាជោគជ័យមួយនៃការទាមទាររបស់ជនរងគ្រោះសម័យខ្មែរក្រហម។