បទសម្ភាស
លោកអ៊ូច ឡេង៖សកម្មជនការពារព្រៃឈើនៅតែទាមទារឲ្យអាជ្ញាធរខ្មែរសើរើករណីឃាតកម្មលោកឈុត វុទ្ធី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៣
ថ្ងៃទី២៦ មេសា ឆ្នាំ២០១២-ថ្ងៃទី២៦ មេសា ឆ្នាំ២០១៨នេះ គឺជាគម្រប់ខួប៦ឆ្នាំគត់ដែលលោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីឈ្មោះត្រូវគេបាញ់សម្លាប់។ ដូច្នេះនៅរាត្រីនេះ លោកអ៊ូច ឡេង ដែលជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាសកម្មជនការពារព្រៃឈើកម្ពុជាម្នាក់ផង គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ សម្រាប់លោកអ៊ូច ឡេង បើទោះបីមានរយៈពេល៦ឆ្នាំទៅហើយក្តី ក៏សកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិលនៅតែទាមទារឲ្យអាជ្ញាធរកម្ពុជាស្វែងរកយុត្តិធម៌ពិតប្រាកដដល់សពលោកឈុត វុទ្ធី។ តទៅនេះ សូមស្ដាប់បទសម្ភាសទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកអ៊ូច ឡេង៖