អានតួអត្ថបទ
បទសម្ភាស

លោក​សៅ សុភាព៖​ពុំ​គួរ​បង្ករ​ការ​ឈឺ​ចាប់​ដល់​​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុងរឿង​ព្រៃ​ឈើ​នោះ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់ មនុស្ស ៣​នាក់​ ដែល​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ សីម៉ា ខេត្ត​មណ្ឌល​គិរី កាល​ពី​សប្តាហ៍​មុន មាន​លេច​លឺ​ការ​លើក​ឡើង​ពី​ជន​សង្ស័យ​ថា ជន​រងគ្រោះ​ បាន​ឃុប​ឃិត​ទារ​ប្រាក់ ទើប​បង្ករ​ឲ្យ​មាន​ករណី​បាញ់​សម្លាប់​នោះ។ ដោយ​សុំ​មិន​អត្ថាធិប្បាយ​ច្រើន​ពី​រឿង​ទំនាស់​ផល​ប្រយោជន៍នេះ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​​ សៅ សុ​ភាព ដែល​ជា​ភ្ញៀ​វប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គ្រាន់​តែ​សំណូម​ពរ​កុំ​ឲ្យ​មាន​ការ​លើក​ឡើង​ណាមួយ ដែល​កាន់​តែ​បង្ករ​ជា​ការ​ឈឺចាប់​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ព្រៃ​ឈើ​នោះ​។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​៣១ ​សីហា ​ឆ្នាំ ​២០១៧​។​
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថ្ងៃទី ​៣១ ​សីហា ​ឆ្នាំ ​២០១៧​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ