លោកជិន ម៉ាលីន៖កម្ពុជាទទួលអនុវត្តតែលើអនុសាសន៍សិទ្ធិមនុស្សណាដែលគ្មានផ្សារភ្ជាប់រឿងនយោបាយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:១៥
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោកជិន ម៉ាលីន បានទៅធ្វើសេចក្តីថ្លែងការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវដែលទើបបញ្ចប់កាលពីម្សិលមិញនេះ។ ក្នុងកិច្ចប្រជុំនោះដែរ លោកជិន ម៉ាលីនដែលតំណាងកម្ពុជា ក៏បានប្រកាសទទួលយកមកអនុវត្តនូវអនុសាសន៍UPR (ការត្រួតពិនិត្យជាសកលតាមកាលកំណត់)ចំនួន១៧៣ និងកត់សម្គាល់ចំនួន២៥ ក្នុងចំណោមអនុសាសន៍សរុប១៩៨ ដែលផ្តល់ដោយរដ្ឋសមាជិកចំនួន៧។ លោកបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាទទួលអនុវត្តតែលើអនុសាសន៍ពីបញ្ហាសិទ្ធិមនុស្សណាដែលគ្មានផ្សារភ្ជាប់រឿងនយោបាយតែប៉ុណ្ណោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ