បទសម្ភាស
លោកហង្ស ពុទ្ធា៖យុវជនគ្រប់អាយុមានការយល់ដឹង និងមកចុះឈ្មោះបោះឆ្នោតច្រើននាប៉ុន្មានថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤២
ថ្ងៃអាទិត្យនេះ គឺជាថ្ងៃទី៥ នៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ចុះឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០១៩នេះដែលធ្វើឡើងពីថ្ងៃទី១ ឧសភា និង បញ្ចប់នៅថ្ងៃទី២២ ឧសភា។ ដូច្នេះនៅរាត្រីនេះ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាភ្ញៀវរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកហង្ស ពុទ្ធា បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ចុះឈ្មោះបោះឆ្នោតថ្មីនេះ មានប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ ក្នុងនោះ យុវជនគ្រប់អាយុបានមកចុះឈ្មោះឆ្នោតច្រើនគួរឱ្យកត់សម្គាល់។