បទសម្ភាស
លោកឡឹក សុធារ៖GDPសង្ឃឹមថា រដ្ឋសភានឹងជួយជំរុញរដ្ឋាភិបាលឱ្យធ្វើការដោយតម្លាភាពរឿងបឹងតាមោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥២
រដ្ឋសភាជាតិកម្ពុជាមិនទាន់បានសម្រេចយ៉ាងណានៅឡើយទេចំពោះការស្នើសុំឱ្យកោះហៅមន្ត្រីរដ្ឋាភិបាលទៅបំភ្លឺឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍបឹងតាមោករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)។ លោកឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនអាចវាយតម្លៃដឹងពីការសម្រេចរបស់រដ្ឋសភាជា តិនោះឡើយ។ ប៉ុន្តែ តាមរយៈបទសម្ភាសន៍នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ លោកឡឹក សុធារ សង្ឃឹមថា រដ្ឋសភាជាតិនឹងដើរតួនាទីជួយជំរុញដល់រដ្ឋាភិបាលឱ្យធ្វើការដោយតម្លាភាពចំពោះគម្រោងអភិវឌ្ឍបឹងតាមោក។