លោកអំ សំអាត៖អង្គការលីកាដូស្វាគមន៍ការចង់សហការគ្នាស្វែងរកការពិតរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៨
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីមួយទៀត ដោយចាត់ទុករបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោតថា ជាការមួលបង្កាច់ទាំងស្រុងទៅលើការអនុវត្តការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សមាគមមីក្រូហិរញ្ញវត្ថុបានទាមទារឲ្យអ្នកសរសេររបាយការណ៍សហការជាមួយនឹងសមាគម ដើម្បីផ្តល់នូវរូបភាពពេញលេញអំពីការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ឆ្លើយតបនឹងការលើកឡើងនេះ លោកអំ សំអាត នាយករងផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្សរបស់អង្គការលីកាដូនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃយើងបានថ្លែងការពារនូវរបាយការណ៍របស់អង្គការលីកាដូ និង សមាគមធាងត្នោត។ ប៉ុន្តែ លោកក៏បានប្រកាសស្វាគមន៍ចំពោះការទាមទាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរដែលចង់សហការគ្នាស្វែងរកការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។