លោកអំ សំអាត៖នៅប៉ោយប៉ែតនៅថ្ងៃនេះហាក់មិនមានពលរដ្ឋទៅទទួលលោកសម រង្ស៊ីទេ គឺមានតែប៉ូលីស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ គឺតាំងពីព្រឹកមក លោកអំ សំអាត បានចុះទៅសង្កេតតាមដានដោយផ្ទាល់នៅក្រុងប៉ោយប៉ែត ទីដែលក្រុមលោកសម រង្ស៊ី អះអាងថា នឹងចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ បើតាមលោកអំ សំអាត ប៉ូលីស និង ទាហានជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅក្រុងប៉ោយប៉ែត ហើយច្រកទ្វារព្រំដែនត្រូវបានបិទជាច្រើនម៉ោងមិនឱ្យឆ្លងកាត់នោះទេ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា នៅក្រុងប៉ោយប៉ែត លោកហាក់ដូចជាមិនសង្កេតឃើញមានប្រជាពលរដ្ឋពីខេត្តផ្សេងៗទៅរង់ចាំទទួលលោកសម រង្ស៊ី នោះឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ