លោកពុយ គា៖ការចូលជាសមាជិកសហព័ន្ធសារព័ត៌មានអាស៊ាន គឺជាឱកាសដ៏ល្អសម្រាប់ក្លិបអ្នកកាសែតកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០៥
ក្លិបអ្នកកាសែតកម្ពុជាត្រូវបានសហព័ន្ធសារព័ត៌មានអាស៊ាន(CAJ) សម្រេចជ្រើសរើសជាសមាជិកទី៨របស់ខ្លួននៅក្នុងមហាសន្និបាតលើកទី១៩នៅក្នុងប្រទេសថៃដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ និងបញ្ចប់នៅថ្ងៃទី២៨ មករានេះ។ លោកពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជាដែលទើបវិលត្រឡប់មកពីចូលរួមមហាសន្និបាតសហព័ន្ធសារព័ត៌មានអាស៊ាននៅរសៀលនេះ គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើងដើម្បីបកស្រាយពីបញ្ហានេះ។ សម្រាប់លោកពុយ គា ការចូលជាសមាជិករបស់សហព័ន្ធសារព័ត៌មានអាស៊ាន គឺជាឱកាសដ៏ល្អមួយ សម្រាប់ក្លិបអ្នកកាសែតកម្ពុជាក៏ដូចជាអ្នកកាសែតនៅក្នុងប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីអ្នកកាសែតផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាននេះ។