អានតួអត្ថបទ
បទសម្ភាស

លោក​សុខ ឥសាន​៖​ការ​បញ្ចូល​​ចៅក្រម​​ទៅ​ក្នុង​​បក្ស​​ប្រជាជន​​មិនមែន​​ដោយសារ​​ពួកគេ​​បាន​​រំលាយ​​បក្ស​ប្រឆាំង​​ឡើយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ល្ងាចមិញ​នេះ មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​បី​ថ្ងៃ​បាន​បិទ​បញ្ចប់​ហើយ។ អ្វី​ជាការ​កត់សម្គាល់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចូល​នូវ​សមាជិក​ថ្មី​ចំនួន៣៤២នាក់​ទៀត​ទៅក្នុង​គណៈកម្មាធិកា​រ​កណ្តាល​របស់ខ្លួន។ ក្នុងនោះ ចៅក្រម​ម្នាក់ និង​អគ្គព្រះរាជអាជ្ញា​តុលាការ​កំពូល​ម្នាក់​ដែល​បាន​ចូលរួម​កាត់ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​លប​ក្ស​កាន់អំណាច​ផងដែរ។ ជុំវិញ​បញ្ហា​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​បាន​បកស្រាយ​ថា ពួកគេ​ទាំងនេះ​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ទើប​បក្ស​បញ្ចូល ហើយ​ថា ការណ៍​នេះ​មិន​ពាក់ព័ន្ធ​នឹង​ការរំលាយ​បក្សប្រឆាំង​នោះទេ។ សូម​ស្ដាប់​បទសម្ភាសន៍​រវាង​វណ្ណ សុគន្ធា និង​លោក​សុខ ឥសាន ដូចតទៅ៖

លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឋិត​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​០៧ខែ​ធ្នូ​ឆ្នាំ​២០១៧
លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឋិត​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​០៧ខែ​ធ្នូ​ឆ្នាំ​២០១៧ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ